ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ តាមប្រព័ន្ធអនឡាញ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, September 23, 2021

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ តាមប្រព័ន្ធអនឡាញ

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណៈខេត្ត និងមន្រ្តីក្រោមឱវាទ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.រ) ដែលទើបត្រូវបានកែសម្រួល នឹងរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួន តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ព្រុំ​ សុខា​ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ​ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ​ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។


ក្នុងកិច្ចប្រជុំនេះ មានរបៀបវារៈចំនួន ០៣ រួមមាន៖ 

ទី១. ប្រកាសសមាសភាព និងរបៀបរបបធ្វើការងាររបស់ គ.ក.រ

ទី២. ពិនិត្យសម្រេចលើការងារជាអទិភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងបរិបទកូវីដ-១៩ 

ទី៣. បញ្ហាផ្សេងៗ៕






 

No comments:

Post a Comment

Pages