ស្វាយរៀងកុមារអាយុ០៦ឆ្នាំ​ ដល់ក្រោម១២ឆ្នាំមានចំនួនជាង៦មុឺននាក់ដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, September 20, 2021

ស្វាយរៀងកុមារអាយុ០៦ឆ្នាំ​ ដល់ក្រោម១២ឆ្នាំមានចំនួនជាង៦មុឺននាក់ដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

ខេត្តស្វាយរៀង ឯកឧត្តម បណ្ឌិតកែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មានយើងនៅព្រឹកថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១នេះថា កុមារដែលមានអាយុចាប់ពី ៦ ឆ្នាំដល់ក្រោម ១២ ឆ្នាំនៅទូទាំងខេត្តស្វាយរៀងមានចំនួនជាង ៦ ម៉ឺននាក់ដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។


ឯកឧត្តម បណ្ឌិតបានបន្តថា រយៈពេលនៃការចាក់វ៉ាក់សាំងការពារជងឺកូវីដ-១៩មានរយៈពេល ១៤ ថ្ងៃសម្រាប់ដូសទី១និងក្រោយ១៤បន្ទាប់ ចាក់ដូសទី២បន្តទៀតហើយទីតាំងចាក់រដ្ឋបាលខេត្តបានរៀបចំនិងចាប់ផ្តើមចាក់ជូន​ ចាប់ពីថ្ងៃទី១៨  ខែកញ្ញា​ ឆ្នាំ២០២១។មានតាំងដូចខាងក្រោម (ពេលព្រឹកពីម៉ោង  ៧:៣០  ដល់ម៉ោង១១:៣០ នាទី  ពេលរសៀលពីម៉ោង  ១រសៀល  ដល់ម៉ោង៤រសៀល)​ រៀងរាល់ថ្ងៃរហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការចាក់ជាស្ថាពររួមមាន៖

១-  ក្រុងស្វាយរៀង :មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ 

២-ក្រុងបាវិត :  មន្ទីរពេទ្យបង្អែកជីភូ

៣-ស្រុកកំពង់រោទិ៍ : មណ្ឌលសុខភាពញរ

៤-  ស្រុកស្វាយទាប : មន្ទីរ​ពេទ្យ​បង្អែកស្វាយទាប

៥-  ស្រុករំដួល : មណ្ឌលសុខភាពថ្នាធ្នង់ 

៦-  ស្រុកចន្ទ្រា : មណ្ឌលសុខភាព  មេសថ្ងក  

៧-  ស្រុកស្វាយជ្រំ : មណ្ឌលសុខភាពតាសួស​ -​ មណ្ឌលសុខភាពអង្គតាសូ​ - មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េ​ ឈេីទាល។  

៨-ស្រុករមាសហែក :ទីតាំងអតីតសាលាស្រុករមាសហែក​ -​ មណ្ឌលសុខភាពអំពិល​ -​ មណ្ឌលសុខភាពអង្គប្រស្រែ។ 


សូមបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់កុមារ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ​ ស្របពេលដែលរាជរដ្ឋាភិបាលគ្រោងនឹងបេីកសាលាអោយចូលរៀនឡេីងវិញនៅពេលខាងមុខនេះ​ផងដែរ

ជាពិសេសប្អូនប្អូនឬអាណាព្យាបាល ដែលនាំកូនទៅចាក់វ៉ាក់សាំងរក្សាគម្លាតសុវត្ថិភាព តាមក្រសួងសុខាភិបាលដែលបានណែនាំ៕








 

No comments:

Post a Comment

Pages