អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិនិត្យលើសំណើសុំលើកព្រំដី និងឈូសឆាយលើដីដែលបានបោះបង្គោលព្រំដីរួច ១កន្លែង ស្ថិតនៅភូមិធ្នង់កំបុត ឃុំស្វាយជ្រំ ស្រុករលាប្អៀរ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, September 8, 2021

អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិនិត្យលើសំណើសុំលើកព្រំដី និងឈូសឆាយលើដីដែលបានបោះបង្គោលព្រំដីរួច ១កន្លែង ស្ថិតនៅភូមិធ្នង់កំបុត ឃុំស្វាយជ្រំ ស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ ដោយអនុវត្តតាមចំណារដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលបនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃអង្គារទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ពិនិត្យលើសំណើសុំលើកព្រំដី និងឈូសឆាយលើដីដែលបានបោះបង្គោលព្រំដីរួច ១កន្លែង ស្ថិតនៅភូមិធ្នង់កំបុត ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។


កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកស្នងការរងនគរបាលខេត្ត លោកអភិបាល នៃគណៈអភិបាលស្រុក លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកនុប្រធានមន្ទីរ រៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានការិយាល័យភូមិបាលស្រុក លោកមេឃុំស្វាយជ្រុំ និងអ្នកពាក់ព័ន្ធចូលរួមផងដែរ។ 


បន្ទាន់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តម ក៏បានបន្តដឹកនាំក្រុមការងារចុះពិនិត្យលើទីតាំងដីដោយផ្ទាល់ ដើម្បីមានមូលដ្ឋានច្បាស់លាស់លើកយោបល់ជូន ឯកឧត្តមអភិបាលខេត្ត ពិនិត្យ៕






 

No comments:

Post a Comment

Pages