រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីសំណេះសំណាលជាមួយអង្គការសង្គមស៊ីវិល និងបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ជុំទី៣ របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងខេត្ត - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, September 14, 2021

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីសំណេះសំណាលជាមួយអង្គការសង្គមស៊ីវិល និងបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ជុំទី៣ របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងខេត្ត

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាលជាមួយអង្គការសង្គមស៊ីវិល និងបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ជុំទី៣ របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសង្គមស៊ីវិលនៃទីស្តីការគណ:រដ្ឋមន្រ្តី និងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នៃ ចារីអភិបាលរងខេត្ត។


ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានថ្លែងអំណរគុណ និងគូសបញ្ជាក់អំពីភាពជាដៃគូ និងតួនាទីដ៏សំខាន់របស់អង្គការសង្គមស៊ីវិល និងសមាគមនានា ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង នៅក្នុងការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់វេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល ដែលតែងបានផ្ដល់ការឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត និងបានរួមចំណែកក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។


ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់អំពីសារៈសំខាន់របស់អង្គការសង្គមស៊ីវិល និងសមាគមនានា ដែលជាដៃគូដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គមទាំងមូល។ ឯកឧត្តមបានបញ្ជាក់ទៀតថា អង្គការសង្គមស៊ីវិល និងអាជ្ញាធរសាធារណៈ តែងបានរួមសហការល្អជាមួយគ្នានាពេលកន្លងមក ដោយបានបង្កើតនូវសមិទ្ធផលជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្រ្តី បានផ្តល់នូវ ឱសថចិន ម៉ាស់ ឧបករណ៍តេស្តរហ័ស និងបំពង់បាញ់អាល់កុលជូនដល់អង្គការសមាគមដែលមានវត្តមានក្នុងពិធីសំណេះសំណាលនេះផងដែរ៕







 

No comments:

Post a Comment

Pages