ព្រឹកថ្ងៃសុក្រទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាថ្មីមួយខ្នង មាន៦បន្ទប់ នៃសាលាបឋមសិក្សាវាលកន្សែង ស្ថិតនៅភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ក្រោមជំនួយឧបត្ថម្ភរបស់អង្គការឆាលហ្វានកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA)។
សូមបញ្ជាក់ថា អាគារសិក្សាថ្មីនេះ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ និងដាក់សម្ពោធឲ្យប្រើប្រាស់នាថ្ងៃនេះ។
ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត បានពាំនាំនូវការសួរសុខទុក្ខ និងផ្តាំផ្ញើពីសំណាក់ឯកឧត្តមអភិបាលខេត្ត ជូនបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ជួយជម្រុញកូនចៅឲ្យខិតខំរៀនសូត្រទោះបីដោយផ្ទាល់ ឬតាមការបង្រៀនពីចំងាយ(អនឡាញ)ក៏ដោយ និងចូលរួមការពារជំងឺកូវីដ-១៩ ដោយរក្សាឲ្យបាន ៣កុំ និង ៣ការពារ ព្រមទាំងចាក់វ៉ាក់សាំងការពារឲ្យបានគ្រប់ៗគ្នា៕
No comments:
Post a Comment