ភ្នំពេញ÷នាវេលាម៉ោង២:២០នាទីយប់រំលងអាធ្រាតឈានចូលថ្ថៃពុធទី១៣ខែតុលាឆ្នាំ២០២១ មានករណីនារីស្រស់ស្អាតម្នាក់បើករថយន្តស៊េរីទំនើបម៉ាកRolls Royce ពាក់ស្លាកលេខ (កម្ពុជា Mr.iDol )បុកទ្រូងផ្លូវខ្ចិចបាក់ក្បាលនាគពុះចែកទ្រូងផ្លូវអស់មួយកង់និងបាក់បង្កោលភ្លើងអស់មួយដើមដេកដួលទ្រេតបង្កការកកស្ទះពេញផ្លូវ សហព័ន្ធរុស្ស៊ីទល់មុខនឹងវិហារចិន ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ ។
តាមពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះគេបានឃើញរថយន្តស៊េរីទំនើបម៉ាករុយរូយពាក់ស្លាកលេខ(កម្ពុជា.MR.iDol)បើកបរដោយនារីស្រស់ស្អាតម្នាក់ពីកើតទៅលិចក្នុងយ៉ាងលឿន រេចង្កូតពេញផ្លូវ ក៏ជ្រុលទៅបុកឃឿនក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំនិងបាក់ក្បាលនាគពុះចែកទ្រូងផ្លូវអស់មួយកង់និងបាក់បង្គោលភ្លើងអស់មួយដើម ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំនិងផ្ទុះពោងក្នុងរថយន្តទាំងសង់ខាង ក្រោយពេលកើតហេតុនារីស្រស់ស្អាតបានបើកទ្វាររថយន្តប្រញាប់ប្រញាលចេញពីរថយន្ត
ក្រោយមកក៏មានរថយន្តម៉ាក់ តូយូតាវីហ្កោពណ៏ស មួយគ្រឿងទៀតមកយកនារីស្រស់ស្អាតម្ចាស់រថយន្តRolls Royce នោះដឹកគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
តាមប្រភពព័ត៌មានពីអ្នកដែលស្គាល់រថយន្ត ម៉ាក Rolls Royce ស្លាកលេខ(កម្ពុជា.MR.IDOL) បានបញ្ជាក់ថា
គឺជារថយន្តរបស់អ្នកនាង ដេត ម៉ារីណាដែលជាអតីត ភរិយាលោកឧកញ៉ា ដួង ឆាយ។
ក្រោយមកទើបសមត្ថកិច្ចមូលដ្ឋាននគរបាលខណ្ឌសែនសុខ និង សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងភ្នំពេញវាស់វែងរួចក៏ស្ទូចរថយន្តរថយន្តស៊េរីទំនើបដើម្បីយកទៅរក្សាទុកនៅស្នងការចរាចរណ៍ក្រុងភ្នំពេញ ធ្វើតាមនីតិវិធីច្បាប់បន្ត ។
No comments:
Post a Comment