ថ្ងៃព្រហស្បតិ៍ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន វ៉ារីអគ្គិសនីតាតៃ ចូលជួបសម្តែងការគួរសម និងស្នើសុំរដ្ឋបាលខេត្តបន្តការគាំទ្រ ដល់ក្រុមហ៊ុន។
ក្រោយពីស្តាប់របាយការណ៍សង្ខេបរបស់តំណាងក្រុមហ៊ុន លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ចំពោះផលប៉ះពាល់ មួយចំនួនដែលក្រុមហ៊ុន បានជួបប្រទះ និងស្នើសុំដល់រដ្ឋបាលខេត្តកោះកុង ព្រមទាំងស្នើសុំកិច្ចគាំទ្រ និងចុះជួយពិនិត្យស្ថានភាពជាក់ស្តែង នៅទីតាំងដែលមានផលប៉ះពាល់។
ក្នុងនាមរដ្ឋបាលខេត្ត ឯកភាពតាមសំណើរបស់ក្រុមហ៊ុន ម្យ៉ាងទៀតក្នុងនាមអាជ្ញាធរដែនដី តែងតែយកចិត្តទុកដាក់ ជាមួយអ្នកវិនិយោគទាំងអស់ និងត្រៀមសហការ ក្នុងចុះពិនិត្យ ជាក់ស្តែងនៅទីតាំងដែលមានផលប៉ះពាល់ ឲ្យបានទាន់ពេលវេលា ក្នុងគោលបំណងឲ្យក្រុមហ៊ុនអនុវត្តការងារបានទទួលលទ្ធផលល្អប្រសើរបន្ថែមទៀត៕
No comments:
Post a Comment