ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញ លើកទី២៩ អាណត្តិទី៣ តាមប្រព័ន្ធវីដេអូzoom - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, November 5, 2021

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញ លើកទី២៩ អាណត្តិទី៣ តាមប្រព័ន្ធវីដេអូzoom

កំពង់ឆ្នាំង៖ កិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ត្រូវបានបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អម សុភា អភិបាលរងខេត្តតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង  ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត នាយកនាយករងរដ្ឋបាលខេត្ត ទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្ត និងការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា និងអភិបាលក្រុងស្រុកទាំង៨តាមរយៈប្រព័ន្ធវីដេអូZoom ផងដែរ។ 


គោលបំណងនៃកិច្ចប្រជុំដើម្បីពិនិត្យ និង ឆ្លងរបាយការណ៍សមិទ្ធផលសកម្មភាពការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រចាំត្រីមាសទី៣និងខែតុលាដែលបានសម្រេចបាននិងលើកទិសដៅអនុវត្តបន្ត។


មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានមានប្រសាសន៍នៅក្នុងរយៈពេលកន្លងមកនេះខេត្តកំពង់ឆ្នាំង បានជម្រុញធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អ។ ជាពិសេសចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបំពេញបេសកម្មយ៉ាងយកចិត្តទុកដាក់ក្នុងការ ផ្សព្វផ្សាយដោយផ្ទាល់នៅមូលដ្ឋាន ដើម្បីប្រជាពលរដ្ឋយល់ចូលរួមកាត់ផ្តាច់ការចំលងក្នុងសហគមន៍។ ចុងក្រោយនេះរដ្ឋបាលខេត្តបានដាក់ចេញនូវផែនការដោះស្រាយសំណូមពរនិងទំនាស់ជូនប្រជាពលរដ្ឋដែលដំណើរការចាប់ពីថ្ងៃទី១ខែវិច្ឆិកាជាលទ្ធផលទូទាំងខេត្តជាង៧០០សំណូមពរនិងទំនាស់ក្រុមការងារទាំង៨ក្រុមដោះស្រាយបានជាង៣០០សំណូមពរនិងទំនាស់ហើយ ជាទិសដៅក្រុមការងារនិងបន្តដោះបញ្ចប់នៅចុងខែវិច្ឆិកានេះ។


ឯកឧត្តម ឡុង ឈុនឡៃ បានថ្លែងនូវការកោតសរសើរដល់អភិបាលនៃគណៈអភិបាលខេត្តនិងថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានរួបរួមគ្នាសម្រេចបានលទ្ធផលល្អធ្វើអោយប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងថែមទៀត។ ជាពិសេសការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ដែលបច្ចុប្បន្នទូទាំងប្រទេសដោយឡែកខេត្តកំពង់ឆ្នាំងភាពធូរស្រាល។ កត្តាសំខាន់គឺក្រុមការងារបានដោះស្រាយសំណូមពរនិងទំនាស់ក្រៅប្រព័ន្ធតុលាការដោយនយោបាយឈ្នះឈ្នះបានជាង៣០០ករណីលើសំណូមពរនិងទំនាស់ទូទាំងខេត្តចំនួនសរុបជាង៧០០ករណី។


ឯកឧត្តម ឡុង ឈុនឡៃ បានផ្តាំផ្ញើដល់អភិបាលនៃគណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដើម្បីអោយខេត្តកំពង់ឆ្នាំងកាន់តែរីកចំរើននិងទទួលបានលទ្ធផលថ្មីៗថែមទៀតត្រូវសាមគ្គីគ្នាអនុវត្តអោយបានតាមតួនាទីនិងភារកិច្ចរបស់ខ្លួន បន្តដោះស្រាយសំណូមពរនិងទំនាស់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ធានាសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អជាពិសេសបន្តផ្សព្វផ្សាយ អោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ វិធានការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តអោយបាននូវអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារនិង៣កុំអោយបានជាប់ជាប្រចាំដើម្បីកាត់ផ្តាច់ការចម្លងជំងឺដ៏កាចសាហាវនេះក្នុងសហគមន៍របស់យើងអោយបានទាំងស្រុង៕








 

No comments:

Post a Comment

Pages