ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ ក្នុងថ្ងៃសម្ពោធ ពហុកីឡដ្ឋានជាតិមរតកតេជោ! - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, December 17, 2021

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ ក្នុងថ្ងៃសម្ពោធ ពហុកីឡដ្ឋានជាតិមរតកតេជោ!

នារសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ជុំវិញបរិវេណ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៨  ខែធ្នូ  ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម  វ៉ាង វិន ធាន  ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។ ក្នុងពិធីប្រជុំនេះដែរ មានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចលេខ១ និងមេបញ្ជាការតាមគោលដៅផងដែរ៕





 

No comments:

Post a Comment

Pages