ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នាំយកអំណោយសប្បុរសជន ចែកជូនបងប្អូនក្រីក្រ​ ចាស់ជរាដែលអញ្ជើញមកពីសង្កាត់ទាំងបួននៃក្រុងសែនមនោរម្យ​ ចំនួន​២០០នាក់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, December 4, 2021

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នាំយកអំណោយសប្បុរសជន ចែកជូនបងប្អូនក្រីក្រ​ ចាស់ជរាដែលអញ្ជើញមកពីសង្កាត់ទាំងបួននៃក្រុងសែនមនោរម្យ​ ចំនួន​២០០នាក់

នៅរសៀលថ្ងៃទី០៣​​ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បាននាំយកអំណោយសប្បុរសជនមកចែកជូនបងប្អូនក្រីក្រ​ ចាស់ជរាដែលអញ្ជើញមកពីសង្កាត់ទាំងបួននៃក្រុងសែនមនោរម្យ​ នៃខេត្តមណ្ឌលគិរីដែលមានចំនួន​២០០នាក់ ដែលមានការចូលរួមដោយ លោក លោកស្រី អភិបាលរង មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលក្រុង ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅសាលាខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខ​ដោយយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុក្ខដាក់ចំពោះបងប្អូនប្រជារាស្រ្តនៅតំបន់ភូមិភាគឥសាន្តពិសេសខេត្តមណ្ឌលគិរី។


ឯកឧត្តម ថង សាវុន បានលើកផ្តល់ការលើកទឹកចិត្តចំពោះបងប្អូនជនជាតិដើមភាគតិចព្នងដែលមានកូនៗដែលបានសិក្សារៀនសូត្រ សូមបន្តខិតខំតស៊ូរៀនរហូតដល់បញ្ចប់ថ្នាក់ បរិញ្ញាបត្រ ឬលើសជាងនេះក៏កាន់តែប្រសើរ ដើម្បីអោយពួកគេបានបន្តវេនក្នុងនាមជាអ្នកមូលដ្ឋាន និងសំណូមពរដល់អាជ្ញាធរ មានសមត្ថកិច្ចជួយគាំទ្រដល់អ្នកមូលដ្ឋានផងដែរ។ ជាទីបញ្ចប់ ឯកឧត្តម​ បានណែនាំអនុវត្តវិធានការសុខភិបាល ៣កុំ ៣ការពារ និងជូនដល់បងប្អូនប្រជាពលរដ្ឋអោយចៀសផុតពីជម្ងឺកូវីដ១៩​៕






 

No comments:

Post a Comment

Pages