រដ្ឋខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ (ទី៤) ជូនមន្ត្រីរាជការជួរមុខ ក្នុងខេត្ត - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, January 22, 2022

រដ្ឋខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ (ទី៤) ជូនមន្ត្រីរាជការជួរមុខ ក្នុងខេត្ត

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជម្រុញ(ដូសទី៤) ប្រភេទMODERNA ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគគមហាសេនាបតីតេជោ ហ៊ុន សែន ជូនមន្ត្រីជួរមុខ ក្រុមគ្រូពេទ្យ ក្នុងខេត្តបន្ទាយមានជ័យសាលាខេត្តបន្ទាយមានជ័យ,ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំង ដូសជំរុញ (ទី៤)នេះ គឺជាចំណុចសំខាន់ និងជាការបន្ស៉ាំខ្លួន ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទថ្មីអូមីក្រុង ដែលកំពុងឆ្លងរាលដាលសព្វថ្ងៃ។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានគិតគូរខ្ពស់អំពីសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការជួរមុខ ដែលបម្រើការងារជូនដល់ប្រជាពលរដ្ឋ ពិសេសកងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងមន្ត្រីសាធារណៈ ធ្វើយ៉ាងណាឱ្យយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ឱ្យបានលឿន និងឆាប់រហ័សបំផុត។


ឯកឧត្តម អ៊ុំ រាត្រី ក៏បានអំពាវនាវ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ត្រូវនាំគ្នាមកទទួលវ៉ាក់សាំងដូសជម្រុញ (ទី៣ និងទី៤) ឱ្យបានគ្រប់ៗគ្នា ស្របតាមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានស្វែងរកវ៉ាក់សាំង មកចាក់ជូនបងប្អូនទូទាំងប្រទេសនាពេលនេះ។ 


សូមបញ្ជាក់ថា តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ត្រីជួរមុខ ដែលត្រូវមកទទួលវ៉ាក់សាំងដូសជំរុញ (ទី៤) នាថ្ងៃទី២១-២៤ ខែមករា ឆ្នាំ២០២២នេះ មានចំនួន ៦២៦៨នាក់ មកពីមន្ទីរ អង្គភាព ក្រុង/ស្រុក ឃុំសង្កាត់។ ការជំរុញឱ្យមានការចាក់ជូនមន្ត្រីជួរមុខនេះឡើង គឺដើម្បីបង្ការការឆ្លងរាលដាល ក៏ដូចជាការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ ក្រោយការឆ្លងនៃជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលកំពុងវាយលុកសព្វថ្ងៃ។ ចំពោះមន្ត្រីរាជការ ដែលអាចចាក់វ៉ាក់សាំងដូសជំរុញ (ទី៤)បាន គឺត្រូវមានគម្លាតរយៈពេលយ៉ាងតិច ៤ខែ គិតពីថ្ងៃចាក់ដូសទី៣ និងសូមភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងផងដែរ៕








 

No comments:

Post a Comment

Pages