ជនសង្ស័យ​មួយក្រុម មាន​គ្នា​ជាច្រើន​នាក់ បានធ្វើ​សកម្មភាពបាញ់​ឡើងលើ ​ចំនួន០៧​គ្រាប់ បង្ក​អោយ​មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង នៅភ្នំពេញ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, January 15, 2022

ជនសង្ស័យ​មួយក្រុម មាន​គ្នា​ជាច្រើន​នាក់ បានធ្វើ​សកម្មភាពបាញ់​ឡើងលើ ​ចំនួន០៧​គ្រាប់ បង្ក​អោយ​មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង នៅភ្នំពេញ

ភ្នំពេញ ៖  កាលពី ​យប់​ ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ច្រក​ចុះ​វត្ត​សន្សំ​កុសល ស្ថិតក្នុង​សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។


នៅមុន​កើតហេតុ ជនសង្ស័យ​មួយក្រុមមាន​គ្នា​ជាច្រើន​នាក់ បាន​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស មិន​ចាំ​ផ្លាកលេខ និង​ម៉ូតូ​ជាច្រើន​គ្រឿង ធ្វើដំណើរ​ដល់​ចំណុច​កើតហេតុ រួច​មិនដឹង​មាន​មូលហេតុ​ខឹងសម្បា​នឹង​រឿង​អ្វី​អោយ​ប្រាកដ ក៏​ជនសង្ស័យភាគី​ខាង​ជិះ​ម៉ូតូ បាន​ដក​កាំភ្លើងខ្លីពី​ចង្កេះបាញ់​ឡើងលើ​ចំនួន​៧​គ្រាប់រួច​បើក​រថយន្ត និង​ម៉ូតូ​ចាក​ចេញពី​កន្លែងកើត​ហេតុបាត់ស្រមោល​តែម្តង ។


កម្លាំង​សមត្ថកិច្ច​ចម្រុះបាន​ល្បាត​ពួនស្ទាក់​ឃើញ​រថយន្ត ក្រុម​ជនសង្ស័យ ក៏បាន​ដេញ​តាម​ចាប់​ប្រភី​ង រហូតដល់​ចំណុច​វត្ត​ដំបូក​ខ្ពស់ ក៏បាន​ដាន​សូន្យ​តែម្តង។


សមត្ថកិច្ច​មូលដ្ឋានរួមទាំង​កម្លាំង​នគរបាលនៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ចុះ​អន្តរាគមន៍​ដល់ទីតាំង​កើតហេតុ ( ចំណុច​ផ្ទុះអាវុធ ) នឹង​បាន​រើស​សម្បកគ្រាប់កាំភ្លើង​បាន​ចំនួន​០៤​គ្រាប់ ក្នុង​ចំនួន​០៧​គ្រាប់ ដែល​បា​នបាញ់  ៕



 

No comments:

Post a Comment

Pages