តើលោកលឹមមានខ្នងអ្នកធំនៅពីក្រោយប៉ុណ្ណាបានហ៊ានបើកល្បែងស៊ីសងជ្រកក្រោមស្លាកការសុីណូ៦៩ច្រកដូងប្រាំពីរដើមភូមិដាឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំដោយមិនរំខានដល់អជ្ញាធរមានសមត្ថកិច្ចសោះ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, January 3, 2022

តើលោកលឹមមានខ្នងអ្នកធំនៅពីក្រោយប៉ុណ្ណាបានហ៊ានបើកល្បែងស៊ីសងជ្រកក្រោមស្លាកការសុីណូ៦៩ច្រកដូងប្រាំពីរដើមភូមិដាឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំដោយមិនរំខានដល់អជ្ញាធរមានសមត្ថកិច្ចសោះ

ខេត្តត្បូងឃ្មុំ៖ ល្បែងស៊ីសងដុះស្លែមួយកន្លែងស្ថិតនៅភូមខាងលើនោះបើកលេងយ៉ាងរលូនដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចឡើយតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាល្បែងសុីសងជ្រកក្រោមស្លាកយីហោការសុីណូ៦៩ដូចខាងលើនោះបើលេងយ៉ាងរលូនមានជល់មាន់បៀរអាប៉ោងយូគីនឹងល្បែងជាច្រើនប្រភេទទៀត


ប្រភពពីពលរដ្ឋពួកគាត់បានងើងឆ្ងល់យ៉ាងខ្លាំងទៅលើទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះបើកលេងប៉ុណ្ណឹងហើយអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានធ្វើមិនដឹងមិនឮទៅវិញឬមួយបានទទួលផលប្រយោជន៍ពីអ្នកបើកល្បែងហើយមើលទៅបានបណ្ដោយឲ្យបើកលេងយ៉ាងពពាក់ពពូននិងអាណាធិបតេយ្យជារៀងរាល់ថ្ងៃ


ប្រជាពលរដ្ឋឃើញបែបនេះមានការព្រួយបារម្ភយ៉ាងខ្លាំងដូច្នេះហើយពួកគាត់សូមសុំណូមពរដល់អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ(ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណ)ជាពិសេសឯកឧត្តមស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំមិនគួរមើលរំលងគួរតែមានវិធានកាក្តៅចាត់កម្លាំងក្រោមឱវ៉ាតចុះមកត្រួតពិនិត្យនូវទីតាំងបើកល្បែងសុីសងខុសច្បាប់មួយកន្លែងដែរកំពុងបើកលេងនៅភូមិខាងលើនេះនិងមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាយចុះធ្វើការបង្គ្រាតាមគោលនយោបាយភូមិឃុំមានសមត្ថភាពផងទាន




 

No comments:

Post a Comment

Pages