នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងបរិស្ថាន ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈឹម កាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។


ពិធីនេះប្រព្រឹត្តទៅនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួម ពីសំណាក់កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការដៃគូនានា និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្ត៕