ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណសម្តេចតេជោ ផ្តល់វ៉ាក់សាំងដូសជំរុញទី៤ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ចាម - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, January 26, 2022

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណសម្តេចតេជោ ផ្តល់វ៉ាក់សាំងដូសជំរុញទី៤ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងម្ជុលទី៤ ជាដូសជំរុញ សម្រាប់ចាក់ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តកំពង់ចាម។ ការថ្លែងអំណរគុណនេះ បន្ទាប់ពីឯកឧត្តមអភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ចាម បានអញ្ជើញ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញទី៤ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ 


ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថាការចាក់វ៉ាក់សាំងដូសជំរុញទី៤ នេះ ដើម្បីការពារសុខភាព សំដៅធ្វើយ៉ាងណាបង្កើនភាពស៊ាំនៅក្នុងសហគមន៍ និងកុំឲ្យមានការឆ្លងរីករាលដាលនៃមេរោគបំលែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលពិភពលោកកំពុងតែមានការព្រួយបារម្ភព្រោះមេរោគ ប្រភេទនេះ វាពិតជាងាយឆ្លងលឿនណាស់មានតែការចាក់វ៉ាក់សាំងទេ ដែលអាចការពារយើងឲ្យជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បាន។ 


ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវ សូមឲ្យមានការរួមគ្នាទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩  ជាពិសេសវីរុសបំលែងខ្លួនថ្មី ដោយត្រូវប្រកាន់ខ្ជាប់វិធានការ «៣ការពារ  ៣កុំ»។ 


គួរបញ្ចាក់ថា៖ គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ នៅក្នុងខេត្តកំពង់ចាម ការចាក់វ៉ាក់សាំងការពារជំងឹកូវីដ-១៩ ដោយឥតគិតថ្លៃ ជូនប្រជាបលរដ្ឋអាយុចាប់ពី៥ឆ្នាំឡើង បានចំនួន ៨៤១.៩៥២នាក់ ស្មើនឹង ៨៩,៩៨%នៃផែនការ។ ចាក់ដូសទី៣ ដូសជំរុញ បានចំនួន ៣១៤.៤៤៦នាក់។ ដោយឡែក នៅថ្ងៃនេះ ខេត្តកំពង់ចាម នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រី នគរបាលជាតិ នៅក្នុងខេត្តកំពង់ចាម ផងដែរ៕






 

No comments:

Post a Comment

Pages