ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង១៣:២០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ សាហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាម់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទដៃ) នៅចំណុចមុខផ្ទះលេខ១៨៣ ផ្លូវម៉ៅសេទុងភូមិ ៥ក្រុម៤២ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
»ជនសង្ស័យចំនួន០១នាក់៖
១- ឈ្មោះ យុត សាវុន ហៅអាធី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ: មិនពិតប្រាកដ (មានសារធាតុញៀន) ។
ជនរងគ្រោះ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ: ជាងអ៊ុតសក់។
វត្ថុតាងចាប់យកម៉ូតូ០១គ្រឿងម៉ាក HONDA Scoopy សេរីឆ្នាំ 2021 ពណ៍ស -ពាក់ស្លាកលេខ ភ្នំពេញ -1IN-3767 លេខតួនឹងលេខម៉ាស៊ីនKT110D-8202467 (ជារបស់ជនសង្ស័យ) ។
- ទូរស័ព្ទដៃ០១គ្រឿងម៉ាក IPhone 11pro ពណ៍ត្រាវ សុីមលេខ(ជារបស់ជនរងគ្រោះ) សមត្ថកិច្ចយើងបានប្រគល់អោយជនរងគ្រោះវិញ តាមពាក្យស្នើរសុំ ដោយមានការឯកភាពពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី០៦ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង១៣:០០នាទី ជនសង្ស័យរួមនឹងបក្ខពួកបានជិះចេញពីម្ដុំអូបែកក្អម ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ គោលបំណងជិះម៉ូតូធ្វើសកម្មភាពឆក់តាមដងផ្លូវ លុះពេលពួកជនសង្ស័យជិះម៉ូតូមកដល់ចំនុចមុខផ្ទះលេខ១៨៣ផ្លូវម៉ៅសេទុង ភូមិ៥ ក្រុម៤២ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) ពួកជនសង្ស័យបានឃើញជនរងគ្រោះកំពុងចុចទូរស័ព្ទដៃក្នុងផាសអាប់ ក៏ជិះម៉ូតូទៅអែបខាងស្ដាំដៃជនរងគ្រោះ ធ្វើសកម្មភាពឆក់ទូរសព្ទដៃ របស់ជនរងគ្រោះ បានសម្រេចក៏ជ្រុលទៅបុកនឹងឡានគេចតចោល តាមដងផ្លូវបណ្ដាលអោយដួល ស្របពេលនោះសមត្ថកិច្ចមូលដ្ឋានយើងល្បាតទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ រួមនឹងវត្ថុតាង យកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១តែម្ដង។ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់។
No comments:
Post a Comment