លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព លោកជំទាវ ច័ន្ទ ផល្លី - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, February 28, 2022

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព លោកជំទាវ ច័ន្ទ ផល្លី

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព លោកជំទាវ ច័ន្ទ ផល្លី នារសៀល ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ។


លោកជំទាវ ច័ន្ទ ផល្លី ត្រូវជាភរិយារបស់នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានទទួលមរណភាពនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២៖០០នាទីយប់ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ ។


លោកជំទាវសង្គហបណ្ឌិត បានចូលរួមមរណទុក្ខជាមួយ លោកស្រី ច័ន្ទ ចំរើន  និងសោកស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់ លោកជំទាវ ច័ន្ទ ផល្លី គឺជាការបាត់បង់នូវ ម្ដាយ ម្តាយក្មេក ភរិយា និងជីដូន ប្រកបដោយព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌ ។ ចំណែកឯសពតម្កល់ធ្វើបុណ្យតាមប្រៃពៃណី នៅគេហដ្ឋានសព ផ្ទះលេខ៨៣ ផ្លូវ១៦០ ភូមិ៨សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 


លោកជំទាកិត្តិសង្គហបណ្ឌិត  ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ ច័ន្ទ ផល្លី បានយោនយក កំណើតក្នុងឋានសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ៕






 

No comments:

Post a Comment

Pages