រដ្ឋបាលខេត្តត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ពោធមហាកុដិ និងសមិទ្ធិផលនានា ក្នុងទីអារាមវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង នៅខេត្តត្បូងឃ្មុំ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, February 11, 2022

រដ្ឋបាលខេត្តត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ពោធមហាកុដិ និងសមិទ្ធិផលនានា ក្នុងទីអារាមវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង នៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មហាកុដិ និងសមិទ្ធផលនានា ក្នុងទីអារាមវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង ស្ថិតនៅក្នុងភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។


ក្នុងឳកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញ ស្ថាប័នតុលាការ អភិបាលក្រុងស្រុក មេឃុំ ស្មៀនឃុំសប្បុរសជនជិតឆ្ងាយ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោកតាលោកយាយ និងប្រជាពលរដ្ឋចំណុះជើងវត្តយ៉ាងច្រើនកុះករ៕












 

No comments:

Post a Comment

Pages