ឈាមស្រែក ស្បែកហៅ! ឃាតករដែលសម្លាប់មួយគ្រួសារនៅខេត្តមណ្ឌលគីរីត្រូវសមត្ថកិច្ចចាប់បានហើយ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, February 7, 2022

ឈាមស្រែក ស្បែកហៅ! ឃាតករដែលសម្លាប់មួយគ្រួសារនៅខេត្តមណ្ឌលគីរីត្រូវសមត្ថកិច្ចចាប់បានហើយ

មណ្ឌលគីរី: នៅថ្ងៃទី០៥​ ខែកុម្ភៈឆ្នាំ២០២២​ វេលាម៉ោង១៨​ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ កម្លាំងនាយកដ្ឋាន​ នគរបាលបច្ចេកទេស​ និងវិទ្យាសាស្ត្រ​ បានស្រាវជ្រាវស៊េីបអង្គេតករណីឃាតកម្ម​ សម្លាប់មនុស្សចំនួន៥​នាក់ និងរបួសធ្ងន់០១​នាក់ កាលពីថ្ងៃទី០១​ ខែកុម្ភៈ ឆ្នាំ២០២២​ វេលាម៉ោង​១៣ និង៣០​ នាទីនៅចំណុចស្រែចោទភូមិ​មេប៉ៃឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​  ។ 


ក្នុងកិច្ចប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ ក្នុងនោះជនដៃដល់ចំនួន០៤​នាក់​ និងអ្នកបញ្ជាញុះញង់អោយសម្លាប់ចំនួន០២​នាក់​ រួមមាន៖

១-ធី​ ម្ពៀត​ ហៅព្សឹត​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ​ ជនជាតិព្នង​ ជាមក្លោងផ្តេីមគំនិត​ 

២-រឹម​ ធា​ ភេទប្រុស​ អាយុ​ ២៧​ ឆ្នាំជនជាតិ​ ខ្មែរ​ (សហចារី)

៣-នឹម​ ខ្លាខឹន​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ​ជនជាតិខ្មែរ​ (សហចារី)

៤-ធី​ ព្យឹតភេទប្រុស​ អាយុ១៤​ ឆ្នាំ​ ជនជាតិព្នង​ (សហចារី)

៥-ក្លឹង​ ចន្ធី​ ភេទប្រុស​ អាយុ៤០​ ឆ្នាំ

ជនជាតិ​ ព្នង​ (បញ្ជាអោយសម្លាប់)

៦-នួន​ វណ្ណា​ ភេទប្រុស​ អាយុ៥៤​ ឆ្នាំ​ ជនជាតិខ្មែរ​ (បញ្ជាអោយសម្លាប់)


​ជនសង្ស័យទាំង០៦​នាក់ ស្នាក់នៅភូមិឡៅការ​ សង្កាត់សុខដុម​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី​ ។ 


​តាមចម្លើយ ជនសង្ស័យបានសារភាពថា​ មូលហេតុដែលសម្លាប់ជនរងគ្រោះទាំង៥​នាក់​ និងរងរបួស០១​នាក់ ដោយសាគំនុំ នឹងចោទប្រកាន់ថា គ្រួសារជនរងគ្រោះជា​ អាបធ្មប់​ ។


បច្ចុប្បន្នជនសង្ស័យទាំង០៦​នាក់ ត្រូវបានឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី​៕















 

No comments:

Post a Comment

Pages