អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ និងមន្រ្តីរាជការសុីវិល នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, February 4, 2022

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ និងមន្រ្តីរាជការសុីវិល នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង


នាព្រឹកថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋានសុចិតភាព និងអភិបាលកិច្ច ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការទាំងពីរផ្នែក គឺផ្នែកសន្តិសុខសាធារណៈ និងមន្រ្តីរាជការសុីវិលចំណុះនាយកដ្ឋានរដ្ឋបាល-សរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ។ 


ក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានមានមតិស្វាគមន៍ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ដែលមានវត្តមានក្នុងអង្គប្រជុំនេះ នឹងបានផ្តល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖ ត្រូវពង្រឹងរបៀបរបបការងាររបស់នាយកដ្ឋានរដ្ឋបាល-សរុប ការគ្រប់គ្រងរដ្ឋបាល រាល់លិខិតចេញ-ចូល ត្រូវពិនិត្យឱ្យបានច្បាស់លាស់មុនបញ្ចូនតាមឋានានុក្រម ត្រូវពង្រឹងសមត្ថភាពរបស់មន្រ្តីនៅតាមការិយាល័យ ចាប់ពីនាយ/នាយរងការិយាល័យ ប្រធាន/អនុប្រធានការិយាល័យ ត្រូវផ្សព្វផ្សាយរាល់លិខិតបទដ្ឋានគតិយុត្ត ទាក់ទងព្រៈរាជក្រឹត្យ អនុក្រឹត្យ ប្រកាសដល់មន្រ្តីក្រោមឱវាទ ត្រូវចេះសាមគ្គីគ្នាក្នុងការបំពេញភារកិច្ច បន្ថែមពីនេៈទៀតឯកឧត្តមអគ្គនាយក បានជំរុញឱ្យនាយកដ្ឋានរដ្ឋបាល-សរុបត្រូវយកចិត្តទុកដាក់លេីការិយាល័យជំនាញដែលចំណុៈនាយកដ្ឋានត្រូវមានការទទួលខុសត្រូវតាមតួនាទីនិងភារកិច្ចឱ្យមែនទែន ប្រកបដោយវិជ្ជាជីវៈខ្ពស់ ប្រកាន់ខ្ជាប់នូវក្របសីលធម៌។ 


ចុងក្រោយឯកឧត្តម អគ្គនាយកបានថ្លែងអំណរគុណដល់មន្រ្តីទាំងអស់និងកោតសរសេីរដោយយកចិត្តទុកដាក់ក្នុងការបំពេញការងារកន្លងមកនិងជូនពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីសុខភាពល្អនិងជៀសផុតពីជម្ងឺកាចសាហាវ ហេីយជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ​ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕








 

No comments:

Post a Comment

Pages