នាព្រឹកថ្ងៃសុក្រទី២៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រគេនចង្ហាន់ និងទេយ្យវត្ថុផ្សេងៗ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃដែលគង់នៅវត្តសំសមី ស្ថិតក្នុងក្រុងព្រៃវែង ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោកស្រីប្រធានមន្ទីរអង្គភាពជំវិញខេត្ត  និងអភិបាលក្រុងព្រៃវែងផងដែរ។

 

ឆ្លៀតឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ សូមឧទ្ទិសផលបុណ្យកុសលជូនដល់លោកឪពុក ជា ស៉ីម និងអ្នកម្ដាយ ញ៉ែម សឿន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ។


ទន្ទឹមនិងនេះ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងសហការី ដែលបានបង្កលក្ខណៈសមស្របក្នុងការរៀបចំកម្មវិធីប្រគេនចង្ហាន់ជូនដល់ព្រះសង្ឃនៅសំសមីនេះយ៉ាងល្អប្រសេីរ។


សារជាថ្មីម្តងទៀត ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ សូមបួងសួងដល់វត្ថុស័ក្កសិទ្ធិលើលោក  តាមជួយបីបាច់ថែរក្សា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេស ប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូល សូមទទួលបានសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន កើតកាលវាលគុម្ព ត្រជាក់ត្រជំ សុខដុមរម្យនាគ្រប់ៗគ្នាតរៀងទៅ៕