រដ្ឋបាលខេត្តកណ្តាល៖ ផ្លូវបេតុងមួយខ្សែ នៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល សាងសង់បានប្រមាណជាង ៩០ភាគរយ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាដើម ខែឧសភា ខាងមុខ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, April 28, 2022

រដ្ឋបាលខេត្តកណ្តាល៖ ផ្លូវបេតុងមួយខ្សែ នៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល សាងសង់បានប្រមាណជាង ៩០ភាគរយ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាដើម ខែឧសភា ខាងមុខ

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវបេតុងមួយខ្សែប្រវែងប្រមាណ ២០០០ម៉ែត្រ ស្ថិតនៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល។


មានប្រសាសន៍ នាឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវបេតុងនេះដែរ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងដែរថា ផ្លូវនេះមានប្រវែងប្រមាណ ២០០០ ម៉ែត្រ ទទឹង ៩ម៉ែត្រ និងកម្រាស់២តឹក។ ការសាងសង់ផ្លូវនេះ ចាប់ពីអរិយក្សត្រ រហូតដល់ស្ពានស្វាយជ្រុំ ដែលបានសាងសង់បានប្រមាណជាង ៩០ភាគរយ ហើយគ្រោងដាក់សម្ភោធអោយប្រើប្រាស់នាដើមខែឧសភាខាងមុខនេះ។


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់ក្រុមហ៊ុនសាងសង់ផ្លូវបេតុង ត្រូវយកចិត្តទុកដាក់សាងសង់ឱ្យទាន់តាមការកំណត់ ពិសេសត្រូវសាងសង់តាមលក្ខណៈបច្ចេកទេស ដោយគិតលើគុណភាព សុវត្ថិភាព និងសោភ័ណភាពផងដែរ៕




 

No comments:

Post a Comment

Pages