លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំកោះកុងសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, April 6, 2022

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំកោះកុងសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ថ្ងៃអង្គារទី៥ ខែមេសា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំកោះកុងសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ គ.ស.២០២២។


ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ ត្រៀមរៀបចំនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ដែលរៀបចំនៅសួនច្បារមុខសាលាខេត្ត បរិវេណវត្តទេពនិមិត្ត វត្តជោតញ្ញាណ និងឆ្នេរសមុទ្រប៉ាក់ខ្លង។ 


រដ្ឋបាលខេត្តកោះកុង បានរៀបចំបង្កើតសេចក្តីសម្រេច ត្រូវមានសមាសភាពអនុគណៈកម្មការ ចំនួន ០៦ ចំណុះឱ្យគណៈកម្មការ ក្នុងនោះរួមមាន អនុគណៈកម្មការសន្តិសុខសណ្តាប់ធ្នាប់ អនុគណៈកម្មការរៀបចំតុបតែងកោះកុងសង្ក្រាន្ត អនុគណៈកម្មការល្បែងប្រជាប្រិយ អនុគណៈកម្មការស្រង់ម្ហូបអាហារ ពិពណ៍ និងការប្រគំតន្ត្រី អនុគណៈកម្មការទទួលបន្ទុកកិច្ចការចំណូល ចំណាយ ព្រមទាំងអនុគណៈកម្មការពិធីការផ្នែកសាសនា។ អនុគណៈកម្មការទងអស់ត្រូវអនុវត្តតាមតួនាទី និងភារកិច្ច ធ្វើយ៉ាងណាឱ្យកោះកុងសង្ក្រាន្ត ទទួលបានលទ្ធផលល្អប្រសើរ និងទាក់ទាញការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋឱ្យបានច្រើនកុះករ ព្រមទាំងរក្សាបានគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕







 

No comments:

Post a Comment

Pages