អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំ ស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ១ (ខេត្តកែប ខេត្តកំពត ខេត្តកណ្តាល និងខេត្តតាកែវ) - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, April 8, 2022

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំ ស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ១ (ខេត្តកែប ខេត្តកំពត ខេត្តកណ្តាល និងខេត្តតាកែវ)

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញចូលជាគណៈអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ១ (ខេត្តកែប ខេត្តកំពត ខេត្តកណ្តាល និងខេត្តតាកែវ) នៅសាលប្រជុំរបស់រដ្ឋបាលខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ទទួលបន្ទុក អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

 

ក្នុងកិច្ចប្រជុំនោះដែរ មានការអញ្ជើញចូលរួមពីឯកឧត្តម ឯម សំណាង អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារសម្របសម្រួលកិច្ចការសវនកម្ម ភូមិភាគ១, ឯកឧត្តម អភិបាលរងខេត្តកែប ឯកឧត្តម អភិបាលរងខេត្តកំពត ឯកឧត្តម អភិបាលរងខេត្តកណ្តាល និងឯកឧត្តម អភិបាលរងខេត្តតាកែវ តំណាងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសាមីទាំង ៤, ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, លោក លោកស្រី នាយករដ្ឋបាល នាយករងរដ្ឋបាល នាយកទីចាត់ការ ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៅរដ្ឋបាលខេត្ត ក្រុង ស្រុក, លោក លោកស្រី ស្នងការរង អធិការ អធិការរង និងមន្រ្តីពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោក លោកស្រី អនុប្រធានពន្ធនាគារ និងមន្រ្តីពាក់ព័ន្ធនៅពន្ធនាគារខេត្ត។


ជាកិច្ចចាប់ផ្តើម ឯកឧត្តម អភិបាលរងខេត្តកែប បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម រដ្ឋលេខាធិការ ទទួលបន្ទុក ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបានចំណាយពេលវេលាដ៏មមាញឹកមកបំពេញបេសកកម្មនៅខេត្តកែប និងបណ្តាខេត្តពាក់ព័ន្ធនៅភូមិភាគ១។ ឯកឧត្តម ក៏បានរាយការណ៍អំពីស្ថានភាពទូទៅនៅក្នុងទឹកដីខេត្តកែប។


ជាកិច្ចបន្ត ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ទទួលបន្ទុក បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈអធិបតី និងអង្គប្រជុំទាំងមូល។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងបីផ្នែក (ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ) ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ និងតែងតែសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមគណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នាពេលកន្លងមក។ 


ឯកឧត្តម បានបន្តទៀតថា ចាប់តាំងពីដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ គឺទូទាំងប្រទេសនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ បានជួបបញ្ហាប្រឈមនូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខុមាលភាពសង្គម និងវិស័យផ្សេងៗ ពិសេសប៉ះពាល់ដល់កត្តាជីវភាពរស់នៅ និងចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមួយចំនួននៅតាមបណ្តា រាជធានី ខេត្ត។


ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ២ឆ្នាំ មកនេះ ពោលឆ្នាំ២០២០ និងឆ្នាំ២០២១ គឺអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានខកខានក្នុងការបំពេញបេសកកម្មចុះធ្វើការងារសវនកម្មតាមបណ្តារដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់, ស្នងការដ្ឋាននគរបាលរាជធានីខេត្ត អធិការដ្ឋានក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងពន្ធនាគារ រាជធានី ខេត្ត និងមណ្ឌលអប់រំកែប្រែ។ ដោយឡែក សម្រាប់ឆ្នាំនេះ គឺខុសប្លែកពីឆ្នាំអនុវត្តកិច្ចសវនកម្មនាពេលកន្លងមក ដោយ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅតាមបណ្តាភូមិភាគនីមួយៗ សរុបចំនួន ៦ភូមិភាគ ទូទាំងប្រទេស ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ ទទួលបន្ទុក ក៏បានផ្តល់អនុសាសន៍មួយចំនួនជូនរដ្ឋបាល ខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងពន្ធនាគារខេត្ត ព្រមទាំងគណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដូចខាងក្រោម៖

-គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវបន្តពង្រឹងសមត្ថកិច្ចកិច្ចការជំនាញសវនកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវធ្វើបច្ចុប្បន្នភាពលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងវិស័យរដ្ឋបាលស៊ីវិល សន្តិសុខសាធារណៈ និងពន្ធនាគារ

-គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវតាមដានរាល់ការដាក់អនុសាសន៍ជូនសវនដ្ឋាន ដើម្បីកំណត់ពេលពេលវេលាក្នុងរយៈពេល ៦ខែ ឬយ៉ាងយូរបំផុត ១២ខែ សម្រាប់បន្តតាមដាន និងវាយតម្លៃលើសវនដ្ឋាន ក្នុងការគោរព និងអនុវត្តតាមអនុសាសន៍របស់គណៈប្រតិភូ

-គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាពិសេសត្រូវពន្យល់ដល់សវនដ្ឋានអំពីភាពខុសគ្នារវាងតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។


-រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តផ្សព្វផ្សាយអំពីគោលដៅនៃការចុះធ្វើសវនកម្មដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដើម្បីឱ្យអង្គភាពរងសវនកម្មរៀបចំទុកដាក់នូវឯកសារហិរញ្ញវត្ថុ សក្ខីប័ត្រ និងឯកសារពាក់ព័ន្ធ ដែលជាកម្មវត្ថុនៃការចុះត្រួតពិនិត្យរបស់គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង៕







 

No comments:

Post a Comment

Pages