នគរបាលខេត្តកែប បានបញ្ជូនជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធករណីឆក់ ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិច្បាប់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, April 20, 2022

នគរបាលខេត្តកែប បានបញ្ជូនជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធករណីឆក់ ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិច្បាប់

ខេត្តកែប៖ជនសង្ស័យមុខសញ្ញាក្មេងស្ទាវចោរឆក់ ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចក្របួចបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពរត់គេចខ្លួនមិនសម្រេច។ 


យោងតាមរបាយកាណ៍នៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានបង្ហោះជាផ្លូវការ កាលពីព្រឹកថ្ងៃអង្គារទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះបានបញ្ជាក់ថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យ ចំនួន២នាក់ទៅអយ្យកាអមសាលាដំបូងខេត្តកែបដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ក្នុងរបាយការណ៍លំឥតរបស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ ដែលបានធ្វើសកម្មភាពឆក់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន រួមមានទី១ឈ្មោះ 

- សេង តុលា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករនេសាទ។

   ទី២ឈ្មោះ- សេង សីហា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស។ ជនសង្ស័យទាំង២នាក់ គឺរស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្នុងកែប ខេត្តកែប។

គួសបញ្ជាក់ផងដែរថា ពាក់ព័ន្ធករណីចោរឆក់កាបូបពលរដ្ឋ២នាក់នេះ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ ត្រូវបាននាំខ្លួនទៅអយ្យការសាលាដំបូងខេត្តកែប ដើម្បីអនុវត្តនីតិវិធីច្បាប់។


សូមបញ្ជាក់ផងដែរថា  ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបខាងលើនេះ គឺបានប្រព្រឹត្តធ្វើឡើង កាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៣៣អា ដែលស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប។


ចំណែកឯជនរងគ្រោះមានឈ្មោះ សុឹម ចាន់ណា ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរអាជីវករ រស់នៅកន្លែងកើតហេតុខាងលើ។ ក្រោយធ្វើសកម្មភាពឆក់រួចជនសង្ស័យខាងលើ ក៏បានបើកម៉ូតូរត់គេចខ្លួន ។ 


ក្រោយទទួលបានព័ត៌មានពីស្ត្រីជនរងគ្រោះភ្លាមសមត្ថកិច្ចបានដានមុខសញ្ញាភ្លាមៗ ព្រមទាំងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែបផងនោះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ បានសហការ ចុះអន្តរាគមន៍ស្រាវជ្រាវ និងបង្ក្រាបបានភ្លាមៗ រួចនាំខ្លួនមកធ្វើការសាកសួរ ហើយសាមីខ្លួន(ជនសង្ស័យ) បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ពិតប្រាកដមែន។


បន្ទាប់ពីបង្ក្រាបបានមុខសញ្ញាចោរឆក់ បានភ្លាមប្រជាពលរដ្ឋ បានសប្បាយចិត្តនិងសាទរជាខ្លាំងចំពោះសមត្ថកិច្ចដែលបានជួយពលរដ្ឋទាន់ពេលវេលា។


 

No comments:

Post a Comment

Pages