ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រលេខ 181-182 ដែលស្ថិតនៅក្នុងភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ01គ្រឿង ម៉ាកឌ្រីមសង់C125  ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​ GF-8798 ធ្វើដំណើរពីភ្នំពេញ-ខេត្តព្រះសីហនុ​។ 

   

លុះដល់ចំណុចកើតហេតុខាងលើបានបុកប៉ះជាមួយនឹងរថយន្ត01គ្រឿង ម៉ាក DYODAY ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 4A- 8198 បើកបរបញ្ច្រាសទិសគ្នា (អ្នកបេីកបររត់គេចខ្លួនបាត់)។ 

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលអោយ ÷

1.អ្នកបេីកបរម៉ូតូឈ្មោះ​ ឡាយ ផាន់នី ភេទ​ ប្រុស អាយុ​ 17ឆ្នាំ​ ទីលំនៅភូមិពងទឹក ឃុំស្តេចគង់ ស្រុកបន្ទាយមាស ខេត្តកំពត (រង់របួសធ្ងន់)។

2.អ្នករួមដំណេីរម៉ូតូឈ្មោះ សុន ដារ៉ា ភេទប្រុស អាយុ34ឆ្នាំ ទីលំនៅភូមិពងទឹក  ឃុំស្តេចគង់ខាងជេីង ស្រុកបន្ទាយមាស ខេត្តកំពត (ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ)។


បច្ចុប្បន្ន សាកសពត្រូវបានតម្កល់ទុកនៅកន្លែងកើតហេតុរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង(ម៉ូតូនិងរថយន្ត)ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕