ខេត្តព្រះវិហារ÷កម្លាំងកងរាជអាវុធហត្ថខេត្ត បានបំបែកសំណុំរឿងឃាតកម្ម ដែលសម្លាប់យុវជនម្នាក់អ្នកដេីរទិញអេតចាយ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ត្រូវសមត្ថកិច្ចធ្វើការបង្ក្រាបបានហើយ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ មានប្រសាសន៍ថា: នៅវេលាម៉ោង១៣:៣៧នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្ត រួមជាមួយកម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ អាវុធហត្ថក្រុងព្រះវិហារ និង កងរាជអាវុធហត្ថកងអនុសេនាធំចល័តសរុបចំនួន១៣នាក់ រថយន្ត០២គ្រឿង អាវុធ០២ដើម ដឹកនាំដោយលោកវរៈសេនីយ៍ទោជួរ ប៊ុនសុង មេបញ្ជាការរងអាវុធហត្ថខេត្ត បានចុះស្រាវជ្រាវករណីឃាតកម្មខាងលើ ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះមុំ ថា អាយុ៣០ឆ្នាំ រស់នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែល បានប្រេីកាំបិតកាប់ទៅលេីជនរងគ្រោះឈ្មោះទុយ ទឺ អាយុ២៣ឆ្នាំ រស់នៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានមកស្នាក់នៅខេត្តព្រះវិហារ ប្រកបរបរដេីរទិញអេតចាយ ។
កម្លាំងកងរាជអាវុធហត្ថបានស្រាវជ្រាវ នឹងឈានដល់កំណត់មុខសញ្ញា រយៈពេល៣ថ្ងៃក្រោយ កកេីតហេតុរហូតឈានដល់ការឃាត់ខ្លួនឃាតករ បាននៅចំណុចវាលស្រែ ជិតជេីងភ្នំត្បែងមានជ័យ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយជនសង្ស័យធ្វេីសកម្មភាព កាប់សម្លាប់ជនរងគ្រោះចំនួន៥កាំបិតខ្វែវ រួចរត់គេចខ្លួន ទៅលាក់ខ្លួននៅជេីងភ្នំ ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា: ករណីឃាតកម្មនេះកេីតឡេីងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ហហើយជនរងគ្រោះ មិនដែលស្គាល់គ្នាជាមួយជនល្មេីសនិងប្រពន្ធនោះឡេីយពីមុនមក ។
សូមបញ្ជាក់ថា: នៅថ្ងៃកេីតហេតុជនរងគ្រោះបានជិះម៉ូតូអូសរ៉ឺម៉កតាមផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិឃុំកេីតហេតុខាងលេី លុះដល់មុខផ្ទះជនសង្ស័យ ដោយសារអាកាសធាតុក្តៅពេក ក៏បានឈប់ម៉ូតូ អង្គុយហូបចំណី ក៏ស្រាប់តែជនសង្ស័យបាញ់កៅស៊ូចំពាមមួយគ្រាប់ សំដៅមកលើជនរងគ្រោះ តែមិនត្រូវ ពេលនោះជនរងគ្រោះក៏មិនបានចាប់អារម្មណ៍ឡើយ។ បានមួយភ្លែតក្រោយមក ក៏ស្រាប់តែឃេីញជនសង្ស័យ កាន់កាប់បិតខ្វែវ សំដៅទៅកាប់លេីជនរងគ្រោះ ពេលនោះជនរងគ្រោះ ក៏យកដៃរង ហេីយរត់ហៅគេឯងឲ្យជួយ តែជនសង្ស័យនៅតែបន្ត រត់តាមកាប់សម្លាប់ជនរងគ្រោះ រហូតដល់ស្លាប់តែម្តង ។
សមត្ថកិច្ចមូលដ្ឋានក៏បានបញ្ចាក់ដែរថា: ជនសង្ស័យជាមនុស្សសរសៃប្រសាទ នឹងប្រេីប្រាស់ថ្នាំសរសៃប្រសាទជាប្រចាំផងដែរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះវិហារ ដេីម្បីសាកសួរកសាងសំណុំរឿង និងបញ្ចូនទៅតុលាការបន្តនិតិវិធីតាមផ្លូវច្បាប់៕
No comments:
Post a Comment