(ស្រុកព្រៃនប់)៖ រថយន្តមួយគ្រឿងត្រូវបានអាគ្គីភ័យឆាបឆេះសន្ធោសន្ធៅ ក្រោយពីរថយន្តមួយគ្រឿងនេះ បានបើកបររេចង្កូតទៅបុកតូបលក់សាំង មួយកន្លែងនៅក្បែចិញ្ចើមផ្លូវ ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០១.០៥.២០២២ វេលាម៉ោង ០៦:៤០នាទីយប់ នៅចំណុចក្បែរឃ្លាំងប្រេងឥន្ធនៈ PTT លេីផ្លូវជាតិលេខ៤៥ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកវរសេនីយ៍ទោ អ៊ួង វទ្ធី អធិការស្រុកព្រៃនប់អោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយខ្លួនឯង រថយន្ដ ០១គ្រឿង ម៉ាក TOYOTA VIGO ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2I-1232 ដែលមានទិសដៅពីឆ្នេរព្រែកចាក ឆ្ពោះទៅ រង្វង់មូលរូបនាគ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ។
លុះមកដល់ចំណុចខាងលើរថយន្ដបានរេចង្កូតមកខាងស្ដាំ ហើយបុកតូចលក់សាំង០១កន្លែង បណ្ដាលអោយឆេះតែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឲ្យមនុស្សរងរបួសទេ ហើយភ្លាមៗរថយន្ដខាងលើត្រូវបានពន្លត់ទាំងស្រុងមិនបង្ករបះពាល់ផ្សេងទៀតឡើយ ដោយរថយន្ដពន្លត់អគ្គីភ័យរបស់មូលដ្ឋានសមុទ្ររាមដែលនៅក្បែនោះ អស់ទឹកចំនួន០២រថយន្ដ និងរថយន្ដពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនប្រេងឥន្ធនៈPTTអស់ទឹកចំនួន ០១រថយន្ដ សរុបទាំងអស់ចំនួន០៣រថយន្ដ ទើបរលត់ទាំងស្រុង ។
លោកអធិការបានបនតថា ដោយឡែកអ្នកបើកបរនិងអ្នករួមដំណើរបានគេចចេញពីកន្លែងកើតហេតុបាត់។ ចំណែករថយន្ដខាងលើបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ជាបណ្ដោះអាសន្ន ៕
No comments:
Post a Comment