រដ្ឋបាលខេត្តសៀមរាបរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីអង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, June 20, 2022

រដ្ឋបាលខេត្តសៀមរាបរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីអង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ

អង្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីអង្គភាពច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីទូរស័ព្ទដៃ សម្រាប់ទទួលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ អំពីការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ កាលពីព្រឹកថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២២ ក្រោមអធិបតីឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំ អង្គភាព  អង្គការសង្គមស៊ីវិល លោកគ្រូអ្នកគ្រូ សិស្ស និសិត្យ មកពី បណ្តាសាកលវិទ្យាល័យនានាក្នុងខេត្ត ។


កញ្ញា ឈន រក្សា មន្ត្រីសម្របសម្រួលជាន់ខ្ពស់ប្រចាំខេត្តសៀមរាប នៃអង្គការតម្លាភាពបានបញ្ជាក់ អំពីគោលបំណងអង្គសិក្ខាសាលា ដើមី្បបន្តនិងពង្រីកវិសាលភាពនៃគម្រោងជាមួយនឹងគោលបំណងចម្បងៗ ក្នុងការពង្រឹងសមត្ថភាពមន្ត្រី ក្រសួងមហាផ្ទៃ និង ផ្សព្វផ្សាយពីតួនាទិ ភារកិច្ចរបស់អង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យ ប្រជាពលរដ្ឋ និង កម្មវិធីទូរស័ព្ទដៃ សម្រាប់ទទួលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ ទាក់ទងនឹងការផ្តល់សេវារដ្ឋបាលនៅ ថ្នាក់ក្រោមជាតិ។ អង្គសិក្ខាសាលានេះ គឺពង្រឹងយន្តការផ្តល់ព័ត៌មានត្រឡប់ដោយ ប្រជាពលរដ្ឋតាមរយៈផ្តួចផ្តើមផលិត កម្មវិធីទូរស័ព្ទដៃ និង បន្តប្រើប្រាស់ឧបករណ៍ល្អៗ ដែលមានកន្លងមកសម្រាប់ឆ្លុះបញ្ចាំងពីការផ្តល់សេវាសាធារណៈ។


នាឱកាសិក្ខាសាលានេះ ឯកឧត្តម សួស សុខចាន់ បានលើកឡើងពីការអនុវត្តកម្មវិធីកំណែទម្រង់ វិមជ្ឈការ និង វិមជ្ឈការ រាជរដ្ឋាភិបាលបាដាក់ចេញជាបន្តបន្ទាប់ នូវការងារកំណែទម្រង់ធំៗជាច្រើនដល់រដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការបន្តពង្រឹង និងអភិវឌ្ឍន៍ធនធានមនុស្សការផ្ទេរមុខងារ ធនធានថវិកា និង ទ្រព្យសម្បត្តិ សំដៅធានាឲ្យរដ្ឋបាលគ្រប់ថ្នាក់ក្រោមជាតិ ប្រកបដោយគណនេយ្យភាព តម្លាភាព និង ការឆ្លើយតប ក្នុងការផ្តល់សេវាសាធា រណៈ សម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន ដើមី្បរួមចំណែកអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចជាតិប្រកបដោយចិរភាព។ សមទ្ធិផល នៃកំណែទម្រង់នេះ បានលើកកម្ពស់នូវគុណភាពសេវា និង បានលើកទឹកចិត្ត ឲ្យមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យកាន់តែស៊ីជម្រៅក្នុងការផ្តលសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់មានប្រសិទ្ធភាព ឆ្លើយតបទៅនឹងគោលការណ៍ អភិបាលល្អ។ 


ឯកឧត្តមបានបញ្ជាក់ថា ការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ និង ការដាក់ឲ្យដំណើរនៃការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលខេត្តសៀមរាប ហើយមន្ត្រីរាជការបានដឹងស្វែងយល់អំពីតួនាទី ភារកិច្ច របស់អង្គភាពទាំងពីរ។ ម៉្យាងទៀតបងប្អូនប្រជាពលរដ្ឋ នៅមិនទាន់យល់ច្បាស់ពីតួនាទីភារកិច្ច និង បែបបទនីតិវិធី នៃ ការផ្តល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយនៅខេត្ត ក្រុង ស្រុក និង តួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ ។ ដោយកត្តាទាំងនេះហើយ ត្រូវទាមទារធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និង គ្រប់មធ្យោបាយ ជូនដល់ បងប្អូនប្រជាពលរដ្ឋនៅក្រប់មូលដ្ឋានឲ្យបានជ្រាប ពីការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ក្នុងពេលកន្លងមកនេះរដ្ឋបាលខេត្ត ក៏បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរស័ព្ទដៃសម្រាប់ទទួលព័ត៌មាន ត្រឡប់ពីប្រជាពលរដ្ឋ ទាក់ទងនឹងការផ្តល់សេវារដ្ឋបាល នៅថ្នាក់ក្រោមជាតិ ។  


ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើ ដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ស្តាប់នូវរាល់បទបង្ហាញនានា របស់អង្គភាពច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ និង របស់អង្គការតម្លាភាព និង លើកឡើងជាសំនួរបញ្ហានានា សម្រាប់ធ្វើការពិភាក្សាគ្នាឲ្យបានផុសផុលក្នុងអង្គសិក្ខាសាលា ព្រមទាំងផ្តាំផ្ញើដល់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ក្រុង ស្រុកទាំងអស់ ក្នុងការជម្រុញ និងយកចិត្តទុកដាក់ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់សេវាទាំងអស់ឲ្យបានទាន់ពេលវេលា៕








 

No comments:

Post a Comment

Pages