អគ្គស្នងការនគរបាលជាតិ កែសម្រួលការអនុវត្តអនុក្រិត្យលេខ៣៩ ពាក់ព័ន្ធការផាកពិន័យបទល្មើសចរាចរណ៍ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, June 20, 2022

អគ្គស្នងការនគរបាលជាតិ កែសម្រួលការអនុវត្តអនុក្រិត្យលេខ៣៩ ពាក់ព័ន្ធការផាកពិន័យបទល្មើសចរាចរណ៍

ភ្នំពេញ ៖ ដោយអនុវត្តតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ីម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ឲ្យមានការកែសម្រួល ការអនុវត្តអនុក្រឹត្យលេខ៣៩ ស្តីពីច្បាប់ចរាចរផ្លូវគោក។


តាមរយៈសារសំឡេង លោកវរសេនីយ៍ទោ ម៉ាន សុផាន់ណា នាយការិយាល័យនគរបាលចរាចរណ៍ នៃនាយកដ្ឋាននគរបាលចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់ក្រុមទិន្នន័យ និងនាយការិល័យនគរបាលចរាចរណ៍ទាំង២៥រាជធានី-ខេត្ត ដើម្បីជូនជ្រាបពាក់ការអនុវត្តការរឹតបន្តឹង អនុក្រឹត្យលេខ៣៩ នេះ ។


នៅក្នុងសារសំឡេងដែលរយៈពេលជាង២នាទី លោកវរសេនីយ៍ទោ ម៉ាន សុផាន់ណា បានបញ្ជាក់ថា ដោយយោងតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី១៧ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង សុំធ្វើការណែនាំពាក់ព័ន្ធការផាកពិន័យដូចខាងក្រោម ៖

១- ចំពោះបទល្មើសរថយន្តមាន ៩ចំណុច ៖ (អប់រំ៥ចំណុច និងផាកពិន័យ៤ចំណុច)

+ អប់រំ៥ចំណុចរួមមាន ៖

បើកបរមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា

បើកបរវ៉ាជែង

បើកបរមិនពាក់ខ្សែក្រវ៉ាត់

ដឹកលើសចំណុះ

ការប្រើប្រាសទូរស័ព្ទ

+ ផាកពិន័យ៤ចំណុចរួមមាន ៖

បើកបរលើសល្បឿន

បើកបរស្រវឹង

គ្មានបណ្ណបើកបរ

គ្មានបណ្ណសម្គាល់ គ្មានផ្លាកលេខ

២- ចំពោះបទល្មើសម៉ូតូមាន ៧ចំណុច៖ (អប់រំ៤ចំណុច និងផាកពិន័យ៣ចំណុច)

+ អប់រំ៤ចំណុចរួមមាន ៖

បើកបរមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា

ល្មើសការបត់ និងវ៉ាជែង

ការប្រើប្រាស់ទូរស័ព្ទ

ដឹកលើសចំណុះ

+ ផាកពិន័យ ៣ចំណុចរួមមាន ៖

មិនពាក់មួកការពារសុវត្ថិភាព

បើកបរស្រវឹង

អត់ផ្លាកលេខ ៕



 

No comments:

Post a Comment

Pages