អាវុធហត្ថខណ្ឌទួលគោក ទទួលអំណោយម៉ូតូ០១គ្រឿង ពីម្ចាស់ហាងពេជ្រ ICNT - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, June 13, 2022

អាវុធហត្ថខណ្ឌទួលគោក ទទួលអំណោយម៉ូតូ០១គ្រឿង ពីម្ចាស់ហាងពេជ្រ ICNT

នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ លោកវរសេនីយឯក ឡុង វិចិត្រា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានទទួលអំណោយជាម៉ូតូ Honda ADV ចំនួន០១គ្រឿង ពីលោក ស៊ុន ច័ន្ទថន និងភរិយា ម្ចាស់ហាងពេជ្រ ICNT ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយ៍ឯក ឡុង វិចិត្រា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលជានិច្ចកាល ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខកងកម្លាំងកងរាជអាវុធហត្ថ។ លោកមេបញ្ជាការអាវុធហត្ថខណ្ឌទួលគោក បានបញ្ជាក់បន្តថា ការឧបត្ថម្ភម៉ូតូនៅពេលនេះ អាចជួយសម្រួលក្នុង ការបំពេញភារកិច្ច រក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ប្រចាំការល្បាតការពារប្រជាពលរដ្ឋក្នុងភូមិសាស្រ្តឱ្យរឹតតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។


នាឱកាសនោះដែរ លោកក៏បានប្រគល់ជូននូវប័ណ្ណថ្លែងអំណរគុណ និងជូនពរដល់លោក ស៊ុន ច័ន្ទថន និងភរិយា ព្រមទាំងក្រុមគ្រួសារ ឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងសម្រេចបាននូវគ្រប់កិច្ចការទាំងអស់៕

 

No comments:

Post a Comment

Pages