អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo បានទទួល.ម.រ.ណភាពហើយ បន្ទាប់ពីត្រូវបានបា.ញ់ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, July 8, 2022

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo បានទទួល.ម.រ.ណភាពហើយ បន្ទាប់ពីត្រូវបានបា.ញ់ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា

តូក្យូ ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ បានទទួល.ម.រ.ណ.ភាពហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីរងការបា.ញ់ប្រហារកំឡុងពេលថ្លែងសុរន្ទកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជបុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។


យោងតាមការចេញផ្សាយ ដោយ NHK បានអោយដឹងថា មានស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ នៅពេលលោក អាបេ កំពុងថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជន មកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ចំណែកឯ បុរសម្នាក់ជាជនសង្ស័យម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន។


លោក អាបេ មានអាយុ៦៧ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០៕


 

No comments:

Post a Comment

Pages