ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចម៉ូតូ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួន - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, July 30, 2022

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចម៉ូតូ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួន

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២២:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវបេតុង ភូមិភៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណៈកម្លាំងចុះល្បាតក្នុងមូលដ្ឋាន


ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖


១-ឈ្មោះ​ ហង្ស សុវណ្ណឌី ភេទប្រុស​ អាយុ៣២ឆ្នាំ​ ស្នាក់នៅ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ 

មុខរបរ​មិនពិតប្រាកដ។


២-ឈ្មោះ ផាន មករា ហៅមាក់ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅ ផ្លូវលំ ភូមិស្វាយ ឃុំឆ្វែង ស្រុកពញាឭ ខេត្តកណ្ដាល មុខរបរអ៊ុតម៉ូតូ។


វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក់SUZUK LETS ពណ៌ខ្មៅ សេរីឆ្នាំ២០១៥, ដែកសំប៉ែតចុងស្រួច ចំនួន០១, កូនសោក្សៀលេខ៨ ចំនួន០១, ដែកលួសក្រង៉ុក ចំនួន០១ និងកូនសោម៉ូតូ ចំនួន០២។


បច្នុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់៕




 

No comments:

Post a Comment

Pages