កម្លាំងអាវុធហត្ថ ឃាត់ម្ចាស់ឡាន និងណែនាំឲ្យដោះស៊ីម៉ាំងចេញ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, July 7, 2022

កម្លាំងអាវុធហត្ថ ឃាត់ម្ចាស់ឡាន និងណែនាំឲ្យដោះស៊ីម៉ាំងចេញ

ភ្នំពេញ ៖ កាលពី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ រថយន្តមួយគ្រឿងម៉ាក Mercedes CL 45 ពណ៌ខ្មៅ ស្លាកលេខ កម្ពុជា CLA.4544 បំពាក់បំពង់ស៊ីម៉ាំងកែច្នៃ បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្វើការឃាត់ម្ចាស់មកអប់រំ  នៅចំណុចផ្លូវ១៨២ កែង ២៤៥ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

បន្ទាប់ពីបានអប់រំរួច អាវុធហត្ថខណ្ឌទួលគោក បានណែនាំម្ចាស់រថយន្ត ឲ្យដោះបំពង់សុីម៉ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៉ាំងធម្មតាវិញ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត  ទើបប្រគល់រថយន្តអោយត្រលប់ទៅវិញ៕



 

No comments:

Post a Comment

Pages