សមត្ថកិច្ចឃាត់ខ្លួននារីម្នាក់ យកទៅធ្វើការសាកសួរ ក្រោយសង្ស័យមានជម្លោះ ចាក់សម្លាប់បងប្រុសរបស់ខ្លួន... - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, July 18, 2022

សមត្ថកិច្ចឃាត់ខ្លួននារីម្នាក់ យកទៅធ្វើការសាកសួរ ក្រោយសង្ស័យមានជម្លោះ ចាក់សម្លាប់បងប្រុសរបស់ខ្លួន...

ភ្នំពេញ÷នៅ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


ប្រជាពលរដ្ឋបានអោយដឹងថា នៅ យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅគេហដ្ឋានមួយកន្លែងស្ថិតនៅក្នុងទីតាំងនេះ  មានបញ្ហាបងប្អូនឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើហឹង្សា បណ្តាលឲ្យបុរសម្នាក់មានរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ប៉ុន្តែដោយសារអ្នកជម្ងឺរបួសធ្ងន់ ទើបស្លាប់នៅមន្ទីរពេទ្យ។ 


លុះដល់ម៉ោង១០យប់ថ្ងៃដដែល សពត្រូវបានបញ្ជូនមកផ្ទះកើតហេតុវិញ រហូតដល់ម៉ោងប្រម៉ាណ៨ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានទទួលដំណឹងនេះ រួចទៅធ្វើការសាកសួរ នៅឯផ្ទះកើតហេតុ។


សមត្ថកិច្ចបានអោយដឹងថា តាមការបំភ្លឺរបស់ស្ត្រីជាម្តាយ បានអះអាងថា កូនប្រុសរបស់ខ្លួនមានឈ្លោះឡោះ សុគ្រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបច្ចុប្បន្ន លាងម៉ូតូ បានទទួលមរណៈភាព ដោយសារជម្ងឺសួតរាំរ៉ៃ រយៈពេល១០ឆ្នាំសមត្ថកិច្ចបានបន្តថា ខ្លួនមិនអាចពិនិត្យសពបានទេ បើសិនគ្មានការដាក់ពាក្យបណ្តឹង។


លុះដល់ម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្រាប់តែផ្ទុះនូវការសង្ស័យ ថាករណីនេះ  អាចជាឃាតកម្ម ប្អូនស្រីខឹងបងប្រុសរបស់ខ្លួន រួចទាញរបស់ស្រួចចាក់ទៅលើជនរងគ្រោះ រហូតរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។


ភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញ ដោយសារក្រុមគ្រួសារសព បានយកសពទៅបញ្ជុះដោយគ្មានលិខិតស្នាមដឹងលឺដល់សមត្ថកិច្ច រហូតឈានដល់ការឃាត់ខ្លួននារីម្នាក់ ឈ្មោះ ម៉ាសត៍ អាយុប្រមាណ៤០ឆ្នាំ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរបន្ត។


សមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យ បានទទួលដំណឹងនេះ រួចចុះមកដល់ទីតាំងកើតហេតុ បើកការស៉ើបអង្គេត រហូតឈានដល់ការ គាស់សពជនរងគ្រោះ ដើម្បីធ្វើការត្រួតពិនិត្យ ព្រោះយោងតាមលិខិតបញ្ជាក់ពីមន្ទីរពេទ្យបង្ហាញថា នៅលើសាកសពមានស្នាមរបួស មិនមែនស្លាប់ដោយសារជម្ងឺនោះទេ។


បច្ចុប្បន្នជនសង្ស័យកំពុងតែធ្វើការសួរនាំដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕








 

No comments:

Post a Comment

Pages