រសៀលថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ អញ្ជើញចុះពិនិត្យបន្ទប់ទឹក និងការកែលំអសោភ័ណភាពក្នុងសាលាបឋមសិក្សា-អនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការគម្រោងជំនួយវិស្វកម្មកសាង សួនកុមារ និងបន្ទប់ទឹកអនាម័យក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការ សាងសង់អគារបន្ទប់ទឹក បង្គន់ និងកែលម្អសោភ័ណភាពក្នុងសាលាបឋម-អនុ វិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ក្រោមជំនួយថវិកាពីសាខាកាកបាទក្រហមជាំងស៊ូ-វូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចាប់ផ្តើមពីថ្ងៃទី ២៥ ខែមេសា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ សម្រេចបាន៖
១.បន្ទប់ទឹក១ខ្នង(១៧mx៣m) ស្មើ១២បន្ទប់ សម្រេចបាន៨០ ភាគរយ
២.រៀបចំសួន និងបង្គោលទង់ជាតិ
៣.រៀបចំផ្លូវចូលក្នុងសាលា ផ្លូវដើរតាមអគារ
៤.សួនច្បារក្នុងសាលា (ដាំផ្កា ដាំដើម ឈើ)
៥.ជួសជុលអគារ និងលាបពណ៌សាលា
៦.រៀបចំតារាងបាល់បោះ បាល់ទះ
៧.ជួលជុលក្លោងទ្វារចំណតខាងមុខ និងខាងក្នុង
៨.បំពាក់ស្តែនទឹកត្រង់ទឹកភ្លៀង
៩.បំពាក់ឧបករណ៍កាយពលកុមារ
១០.គូសគំនូសលើជញ្ជាំង
១១.តបណ្តាញទឹកស្រោចផ្កា និងផ្លូវទឹកភ្លៀង។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណសាខាកាកបាទក្រហមជាំងស៊ូ-វូស៊ី តាមរយៈតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ បានផ្តល់ជំ នួយអគារបន្ទប់ទឹក និងការកែលម្អសោភ័ណភាពក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ព្រមទាំងបានសំណូមពរ ឱ្យក្រុមការងារបច្ចេកទេសពន្លឿនការងារសាងសង់កាន់តែលឿនបន្ថែមទៀត ដើម្បីឱ្យសិស្សានុសិស្សរបស់យើងបានប្រើប្រាស់នាពេលខាងមុខ៕
No comments:
Post a Comment