ភ្នំពេញ ÷ ទីតាំងល្បែងល្បែងសុីសងជល់មាន់ អាប៉ោង បៀរ online និងឆ្នោតឡូតូ ខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងពពាក់ពពូន តាមបណ្តោយផ្លូវ១៣២កែងផ្លូវសហព័ន្ធ (តារាងបាល់វត្តនាគវ័ន្ត)ស្ថិតនៅភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនចាត់វិធានក្នុងការបង្ក្រាបនោះឡើយ!
បើយោងតាមប្រជាពលរដ្ឋរស់នៅភូមិ១០ បានរាយការណ៍មកថា÷ ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់មួយនេះ នៅតែបន្តបក្សពួកមកជួបជុំ!បើកលេងបានយ៉ាងរំភើយ! អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ខណ្ឌទួលគោក មិនហ៊ានចុះមកធ្វើការទប់ស្កាត់និងចាត់វិធានការបង្ក្រាបឡើយ!ឬមួយអាជ្ញាធរមានសមត្ថកិច្ចបានទទួលផលប្រយោជន៍ ពីម្ចាស់ទីតាំងល្បែងខុសច្បាប់មួយនេះហើយទេដឹង?
បើតាមប្រសាសន៍របស់លោក លាវ ស៊ុនលី ចៅសង្កាត់ផ្សារដេប៉ូទី៣ បានប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទថា : ទីតាំងខាងលើនេះ លោកក៏បានដឹងដែរកន្លែងហ្នឹង "ហ្នឹងៗ ខ្ញុំទៅប៉ុន្មានដងហើយ កំចាយចាប់ជាមួយចាប់យកមកផ្អាក់ប៉ុន្មានដងហើយជាមួយប៉ុស្តិ៍ មិនរៀងសោះរាយការណ៍ជូនលោកអភិបាលហើយតើ! ចៅសង្កាត់មិនបានយកលុយពួកអស់ហ្នឹងមួយរៀលផង មានតែទៅបង្រ្កាប អាហ្នឹងវាអាងមិនដឹងអាងអ្នកណាគេទេ ប៉ុន្តែឮថាកូនចៅឯកឧត្តមម្នាក់ពេលមកបើកតារាងបាល់" នេះជាការបញ្ជាក់របស់លោកចៅសង្កាត់ ។
អង្គភាពសារព័ត៌មាន បានទាក់ទងទៅតាមផេករបស់អធិការនគរបាលខណ្ឌទួលគោក ដើម្បីរាយការណ៍ជូន ទីតាំងខាងលើ ដែលមានបើកល្បែងស៊ីសងជល់មាន់អនឡាញបៀអាប៉ោងនិងឡូតូ ខាងអធិការឆ្លើយតបមកវិញថា ចាំត្រួតពិនិត្យមើលនិងធ្វើការតាមដាន ។
បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។
មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង។
ជុំវិញករណីនេះប្រជាពលរដ្ឋរស់នៅមូលដ្ឋានបានធ្វើការអំពាវនាវទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់កំកម្លាំងជំនាញចុះបង្រ្កាប!ទីតាំងល្បែងជល់មាន់ បៀរ អាប៉ោង online និងឆ្នោតឡូតូ កំពុងដំណើរការបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃផង។
No comments:
Post a Comment