ឃាត់ខ្លួនជនសង្ស័យម្នាក់ រំលោភសេពសន្ធវៈលើក្មេងស្រីជាអនិតិជន៤លើក - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, August 8, 2022

ឃាត់ខ្លួនជនសង្ស័យម្នាក់ រំលោភសេពសន្ធវៈលើក្មេងស្រីជាអនិតិជន៤លើក

រាជធានីភំ្នពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ រំលោភសេពសន្ធវៈលើក្មេងស្រីជាអនិតិជន នៅចំណុចដីវាលវត្តអង្គកំពង់ថ្មកែវ ភូមិអង្គ សង្កាត់ប្រទះឡាង ទណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ។ ការឃាត់ខ្លួនជនសង្ស័យនេះ ដោយមានការសម្របសម្រួល និងឯកភាពពី លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈលេខទូរសព្ទ។

ជនសង្ស័យឈ្មោះ ម៉ម ស្រស់ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កម្មករក្រុមហ៊ុនវឌ្ឍនៈផ្នែកបេតុង ស្នាក់នៅផ្ទះគ្មានលេខ ភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ(គ្មានសារធាតុញៀន)។ 

សម្ភារបន្សល់ទុកមាន ៖ ម៉ូតូ ចំនួន ០១គ្រឿង

តាមរបាយការណ៍បានឲ្យដឹងថា ៖ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១១និង៣០នាទី ក្មេងស្រីរងគ្រោះ កំពុងអង្គុយលេងនៅផ្ទះម្នាក់ឯងនៅភូមិអង្គ (សង្កាត់ប្រទះឡាង) បន្ទាប់មកជនសង្ស័យ បានជិះម៉ូតូចាស់ មិនស្គាល់សេរី និងស្លាកលេខ ចេញពីផ្ទះបានមកបបួលក្មេងស្រីរងគ្រោះទៅវាលស្រែ ដើម្បីប្ដូរស្បៃមង ក្មេងស្រីរងគ្រោះបានយល់ព្រម រួចក៏បានឡើងជិះម៉ូតូជាមួយជនសង្ស័យ ពេលទៅដល់ចំណុចជិតវត្តអង្គកំពង់ថ្មកែវ ភូមិអង្គ (សង្កាត់ប្រទះឡាង) ជនសង្ស័យក៏បានឈប់ម៉ូតូនៅដីវាល ដោយមានសភាពស្ងប់ស្ងាត់និងមានឱកាសល្អ ជនសង្ស័យបានចាប់ក្មេងស្រីរងគ្រោះផ្ដួល រួចបានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះរំលោភរហូតបានសម្រេច ហើយជនសង្ស័យបានឲ្យលុយទៅក្មេងស្រីរងគ្រោះចំនួន ២.០០០រៀល (ពីរពាន់រៀល) និងក្រវិលកំប៉ុងមានរង្វាន់មួយ បន្ទាប់មកជនសង្ស័យបានឌុបក្មេងស្រីរងគ្រោះទៅផ្ទះវិញ ។ 

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាព រំលោភទៅលើក្មេងស្រីរងគ្រោះចំនួន០៤លើក, លើកទី១ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចដីទួលក្រោយផ្ទះ, លើកទី២ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចវាលស្រែ ភូមិអង្គ (សង្កាត់ប្រទះឡាង), លើកទី៣ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅចំណុចបឹងឈូកជិតវត្តអង្គកំពុងថ្មកែវ (សង្កាត់ប្រទះឡាង) និងលើកទី៤ នៅថ្ងៃ០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចបឹងឈូក ជិតវត្តអង្គកំពុងថ្មកែវ (សង្កាត់ប្រទះឡាង)។

បច្ចុប្បន្ន ជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕


 

No comments:

Post a Comment

Pages