ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ម៉ម សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំរវាងគណកម្មការទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, August 16, 2022

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ម៉ម សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំរវាងគណកម្មការទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ

ព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ម៉ម សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំរវាងគណ:កម្មការទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងសមាជិកាក្រុមប្រឹក្សារាជធានីខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត សមាជិកគណៈកម្មការទទួល បន្ទុកស្ត្រី និងកុមារ ប្រធាន គ.ក.ស.ក រាជធានី ខេត្ត២៥ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានសរុប ១៣៨នាក់។

 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមស្វាគមន៍កិច្ចប្រជុំរវាងគណៈ កម្មការទទួលបន្ទុកកិច្ចការស្ត្រី និងកុមារជាមួយសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត។ យោងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាត្រា៣៩ និង ៤២ បានកំណត់ថា ​គោលបំណ​ងសម្រាប់អភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា​ផ្តោតទៅលើតម្រូវការ​អភិវឌ្ឍសំខាន់ៗជាអាទិ៍ ការកាត់បន្ថយភាពក្រីក្រ និងការឆ្លើយតបទៅតម្រូវការផ្សេងៗរបស់ស្ត្រី បុរស យុវវ័យ កុមារ ក្រុមជនងាយរងគ្រោះ រួមទាំងជនក្រីក្រ ជនជាតិដើមភាគតិច ហើយក្រុមប្រឹក្សាត្រូវចាត់ចែងកិច្ចការហិរញ្ញវត្ថុសាធារណៈ ដើម្បីជំរុញដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ គណៈកម្មាធិការពិគ្រោះយោបល់​កិច្ច​ការស្ដ្រី និងកុមារ (គ.ក.ស.ក) មានសិទ្ធិផ្ដល់យោបល់ និងលើកអនុសាសន៍ជូនក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង​គណៈកម្មាធិការដទៃទៀត លើបញ្ហាពាក់ព័ន្ធនឹង​សមភាព​យេនឌ័រ បញ្ហាស្ដ្រី យុវវ័យ និងកុមារ ដែលស្ថិតនៅក្នុងអំណាចមុខងារ និង​ភារកិច្ចរបស់ក្រុមប្រឹក្សាខេត្ត ជាក់ស្តែងគណៈកម្មាធិការពិគ្រោះយោបល់​កិច្ច​ការស្ដ្រី និងកុមារខេត្ត បានធ្វើសកម្មភាពលេចធ្លោជា អាទិដូចជា៖

-បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភាគ សម្ភារ និងថវិកាឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ស្រ្តីមេម៉ាយគ្មានទីពឹង ជន រងគ្រោះដោយគ្រោះធម្មជាតិ និងហានិភ័យផ្សេងៗ គ្រួសារផ្ទុកមេរោគអេដស៍ កុមារកំព្រា ទុរគតជន ជនអាណាថា ជនមានពិការភាព និងជនងាយរងគ្រោះនៅតាមក្រុង-ស្រុកទាំង៥ ទូទាំងខេត្ត។

-ចូលរួមអប់រំ ផ្សព្វផ្សាយទប់ស្តាត់លុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ការជួញដូរផ្លូវភេទ កម្លាំងពលកម្មលើស្រ្តី និងកុមារ។ -ចូលរួមជម្រុញ ការផ្តល់សេវាសុខាភិបាលរួមមាន ការពិនិត្យផ្ទៃពោះ សេវាសម្រាលកូន (ដោយធម្មជាតិ និងវះកាត់) ការពិ និត្យ និងព្យាបាលជំងឺកាមរោគ ការផ្តល់ថ្នំាពន្យាជំងឺអេដស៍ ផ្តល់ថ្នាំគ្រាប់ជីវជាតិ A និងការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ។ល។ គណៈកម្មាធិការពិគ្រោះយោបល់​កិច្ច​ការស្ដ្រី និងកុមារខេត្ត បានអនុវត្តផ្ទាល់លើសកម្មភាពសេវាសង្គមមូលដ្ឋានរួមមាន៖ ការងារអប់រំមត្តេយ្យសហគមន៍ ការងារសុខភាពសាធារណៈ អាហារូបត្ថម្ភ គោលនយោបាយគាំពារសង្គម ទឹកស្អាត សមភាពយេនឌ័រជាដើម ។ 


ឯកឧត្តម ម៉ម សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត មានប្រសាសន៍បើកកិច្ចប្រជុំថា សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានបង្កើតឡើងក្នុងឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត។ សមាគមជាតិនៅឆ្នាំ២០១៧ បង្កើតគណៈកម្មការចំនួនបី៖

ទី១.គណៈកម្មការអភិវឌ្ឍន៍សមត្ថភាព។

ទី២.គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ។ ទី៣.គណៈកម្មការទំនាក់ទំនងសាធារណៈ ដែលមានតួនាទីភារកិច្ចឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារ ចែករំលែកបទពិសោធន៍ល្អៗ និងលើកឡើងពីបញ្ហាប្រឈម ដើម្បីកំណត់ជាអនុសាសន៍សម្រាប់ស្វែងរកដំណោះស្រាយ និងការអន្តរាគមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរៀបចំទស្សនកិច្ចសម្រាប់អ្នក ចូលរួមស្វែងយល់អំពីកិច្ចការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា។ គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ បង្កើតឡើងក្នុងគោលបំណងផ្តល់យោបល់ និងជួយការងារបច្ចេកទេសពាក់ព័ន្ធនឹងការងារស្រ្តី និងកុមារ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។ គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ មានសិទ្ធិផ្តល់យោបល់ និងលើកអនុសាសន៍ជូនក្រុមប្រឹក្សាខេត្ត គណៈអភិបាល និងគណៈកម្មាធិការដទៃ ទៀតរបស់ក្រុមប្រឹក្សាលើបញ្ហាពាក់ព័ន្ធនឹងសមាភាពយេនឌ័រ បញ្ហាស្រ្តី និងកុមារនៅក្នុងអំណាចមុខងារ និងភារកិច្ចរបស់ក្រុមប្រឹក្សា (មាត្រា ១២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ)។ “ការលើកកម្ពស់ស្រ្តីក្នុងវិស័យនយោបាយ និងមុខងារសាធារណៈ” គឺជាអាទិភាពមួយក្នុង ចំណោមអាទិភាពនានា ដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់ ដើម្បីជម្រុញការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅកម្ពុជា៕








 

No comments:

Post a Comment

Pages