នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរខេត្តក្រចេះ បេីកកិច្ចប្រជុំពិភាក្សារកដំណោះស្រាយលើពាក្យបណ្ដឹងប្រជាពលរដ្ឋ២៩១គ្រួសារ ដែលដាក់ពាក្យបណ្ដឹងស្នើសុំកាត់ឆ្វៀលដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ស៊ី អេច ភី ប៊ី ឌីវេឡុបមេន ស្ថិតនៅឃុំកំពង់ចាម ឃុំវឌ្ឍនៈ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្ដម គង់ គឹមនី អភិបាលរងខេត្តក្រចេះ នៅសាលប្រជុំសាលាខេត្តក្រចេះ។ ដោយមានការអញ្ជើញចូលរួមពីលោកកៅ ម៉ាឌីឡែន ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំអស់រយះពេលជាង២ម៉ោង ទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋ បានយល់ព្រមលើគោលការណ៍រួម អាជ្ញាធរសម្រេចប្រគល់ជូនពួកគាត់នូវដំណោះស្រាយជាដីសម្បទានសង្គមកិច្ច សម្រាប់ប្រជាពលរដ្ឋដែលអត់មានដីអាស្រ័យផលកសិកម្មពិតប្រាកដ។
លោក គង់ គីមនី អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋទាំង២៩១គ្រួសារ ត្រូវមានកិច្ចសហការជាមួយអាជ្ញាធរ ភូមិ ឃុំ ជាពិសេសគណះកម្មាធិការរៀបចំដីធ្លីថ្នាក់ខេត្ត ដើម្បីធ្វើបែបបទចុះអត្តសញ្ញាណឲ្យបានច្បាស់លាស់ ដើម្បីក្រុមការងាររៀបចំប្រគល់ដីជូនពួកគាត់ដែលខ្វះដីអាស្រ័យផលពិតប្រាកដ។
លោកអភិបាលរងបន្តទៀតថា អាជ្ញាធរខេត្ត និងពន្លឿន ការដោះស្រាយឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានក្នុងពេលដ៍ខ្លីខាងមុខនេះ ហើយអាជ្ញាធរខេត្ត និងបង្កើតគណះកម្មាធិការ គ្រប់គ្រងប្រើប្រាស់ និងបែងចែកដីរដ្ឋថ្នាក់ខេត្ត ដើម្បីរង់ចាំដោះស្រាយជូនបងប្អូន ហើយគណះកម្មាធិការនិងរៀបចំទីតាំងច្បាស់មួយដើម្បីរងចាំបងប្អូនមកបំពេញបែបបទតាមនិតិវិធីដើម្បីទទួលដីស្របច្បាប់។
ក្នុងកិច្ចប្រជុំនោះដែរប្រជាពលរដ្ឋទាំង២៩១គ្រួសារ ក៍ព្រមព្រៀមតាមការចាត់ចែងរបស់អាជ្ញាធរ លើគោលនយោបាយដីសម្បទានសង្កមកិច្ចដែលមានទីតាំងស្ថិត នៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ក្រៅពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន CHPB។
No comments:
Post a Comment