សូមអបអរសាទរ​ លោក អុី​ សុខឡេង​ អភិបាល​ នៃគណៈអភិបាលក្រុងព្រះសីហនុ​ ត្រូវបានតែងតាំងជាអភិបាលរង​ នៃគណៈអភិបាលខេត្តព្រះសីហនុ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, August 31, 2022

សូមអបអរសាទរ​ លោក អុី​ សុខឡេង​ អភិបាល​ នៃគណៈអភិបាលក្រុងព្រះសីហនុ​ ត្រូវបានតែងតាំងជាអភិបាលរង​ នៃគណៈអភិបាលខេត្តព្រះសីហនុ

ក្នុងនាមក្រុមប្រឹក្សាក្រុង​ គណៈអភិបាលក្រុង​ នាយករដ្ឋបាល​ កម្លាំងប្រដាប់អាវុធក្រុង​ និងមន្រ្តីរាជការចំណុះរដ្ឋបាលក្រុងព្រះសីហនុ សូមអបអរសាទរ​យ៉ាងក្លៀវក្លាក្នុងឱកាសដែលលោក​ អុី​ សុខឡេង​ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងមុខតំណែងជាអភិបាល​រង​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងបានប្រកាសចូលកាន់មុខតំណែង​នៅព្រឹកថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២២​។ 


ក្នុងឱកាសដ៏វិសេសវិសាលនេះ​ រដ្ឋបាលក្រុងសូមថ្លែងអំណរគុណយ៉ាងក្រៃលែងដែលលោកអភិបាល​ តែងតែលះបង់កម្លាំងកាយចិត្តយ៉ាងមុះមុត​ ចំណាយនូវធនធានផ្ទាល់ខ្លួន ខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ក្នុងអាណត្តិ​ និងតែងតែណែនាំ-អប់រំ​ ផ្តល់បទពិសោធន៍ល្អៗដល់មន្រ្តីក្រោមឱវាទ​។ 


សូមគោរពជូនពរលោកអភិបាល​ក្នុងតួនាទីថ្មី​ សូមទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ​ និងទទួលបាននូវពុទ្ធពរទាំង​ ៤ប្រការ​ កុំបីឃ្លៀងឃ្លាតឡេីយ🙏




 

No comments:

Post a Comment

Pages