តុលាការ បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស អតីត​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​បក្ខពួក​ចំនួន ៦ នាក់​ទៀត ជាប់ពន្ធនាគារ ក្នុង​ម្នាក់ៗ ពី ៦ ទៅ ៩ ឆ្នាំ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, August 2, 2022

តុលាការ បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស អតីត​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​បក្ខពួក​ចំនួន ៦ នាក់​ទៀត ជាប់ពន្ធនាគារ ក្នុង​ម្នាក់ៗ ពី ៦ ទៅ ៩ ឆ្នាំ

ភ្នំពេញ : នៅ​ព្រឹក​ថ្ងៃទី​២ ខែ​សីហា នេះ តុលាការ បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស អតីត​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​បក្ខពួក​ចំនួន ៦ នាក់​ទៀត ជាប់ពន្ធនាគារ ក្នុង​ម្នាក់ៗ ពី ៦ ទៅ ៩ ឆ្នាំ ករណី​ចូល​ប្លន់​ផ្ទះ​អ្នកល​ក់ឡេ តាម​អន​ឡា​ញ ឈ្មោះ អ៊ាន សៀវ​ម៉ី កាលពី​ចុងឆ្នាំ​២០២១​ ។


​ជនជាប់ចោទ​ទាំង​៧​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស បទ​សមគំនិត ក្នុង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស បទ​កាន់កាប់​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត និង​បទ​ក្លែង​ឯកសារ​សាធារណៈ តាម​មាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និង​មាត្រា ៦២៩ នៃ​ក្រម​ព្ព្រហ្មទណ្ឌ ។


​លោក​សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង និង​បក្ខពួក បាន​ចូល​ប្លន់​ផ្ទះ អ្នកល​ក់ឡេ​អន​ឡាញ ឈ្មោះ អ៊ាន សៀវ​ម៉ី នៅក្នុង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ ។​


​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​ម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី ឈុន ដាវី បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស ជនជាប់ចោទ ចំនួន ៧​នាក់ មានដូចជាៈ​


​ទី​១. ឈ្មោះ សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ហៅ សុខ សុវណ្ណ​វឌ្ឍនាសារ​ពង្ស ហៅ វិ​ល្លាម​គ័ង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​មេខ្លោង​ចោរប្លន់ ត្រូវ​ផ្តន្ទាទោស រយៈពេល ៩​ឆ្នាំ​។​


​ទី​២. ឈ្មោះ សុវណ្ណ ស្រី​សុរិយោ​ពណ៌ ភេទ​ស្រី អាយុ ២៤ ឆ្នាំ (​ត្រូវជា​ប្រពន្ធ​វិ​ល្លាម​គ័ង​) ដាក់គុក ៦ ឆ្នាំ​។​


​ទី​៣. ឈ្មោះ អោ រ៉ា​ម៉ន (​បើករថយន្ត​) ផ្តន្ទាទោស រយៈពេល ៨​ឆ្នាំ​។​


​ទី​៤. ឈ្មោះ សុវណ្ណ រ៉ា​នុត ផ្តន្ទាទោស រយៈពេល ៨​ឆ្ឆ្នា ។


​ទី​៥.​ឈ្មោះ កេត ម៉ាច ផ្តន្ទាទោស រយៈពេល ៨​ឆ្ឆ្នា ។


​ទី​៦. ឈ្មោះ នេ​ត ផៃ​មុនី ផ្តន្ទាទោស រយៈពេល ៨​ឆ្ឆ្នា ។


​ទី​៧. ឈ្មោះ ថុន វឌ្ឍនៈ​បូរ៉ា​មី ភេទ​ស្រី ផ្តន្ទាទោស​រយៈពេល ៦ ឆ្នាំ​។​


​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​ម្រះ បាន​បង្គាប់​ឲ្យ​ជនជាប់ចោទ ទាំង ៧ នាក់ ត្រូវ​រួមគ្នា​សង​ថ្លៃ ខូចខាត​ចំនួន ៥០ ម៉ឺន​ដុល្លារ និង​ថ្លៃ​សំណង​ជំងឺ​ចិត្ត ចំនួន ២០០ លាន​រៀល​ទៀត ទៅ​ភាគី​ដើមចោទ និង​បើកផ្លូវ​ឲ្យ​ប្តឹង​ជំទាស់ ទៅ​តុលាការ​ឧទ្ធរណ៍ តាម​នីតិវិធី​ច្បាប់ ៕




 

No comments:

Post a Comment

Pages