បុរសជើងខ្លាំងដែលផ្ទុះអាវុធចំនួន៣គ្រាប់ នៅហាង KSS coffee ត្រូវសមត្ថកិច្ចអធិការខណ្ឌប្ញស្សីកែវ ធ្វើការឃាត់ខ្លួនបានហើយ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, August 1, 2022

បុរសជើងខ្លាំងដែលផ្ទុះអាវុធចំនួន៣គ្រាប់ នៅហាង KSS coffee ត្រូវសមត្ថកិច្ចអធិការខណ្ឌប្ញស្សីកែវ ធ្វើការឃាត់ខ្លួនបានហើយ


 ភ្នំពេញ÷ នៅវេលាម៉ោង ០៩:០០នាទីយប់ ថ្ងែទី ៣១ ខែកក្កដា ឆ្នាំ២០២២ មានហេតុការករណីផ្ទុះអាវុធបាញ់ឡើងលើមេឃចំននួ៣គ្រាប់បណ្តាលអោយមានការភ្ញាក់ផ្អើរដល់បងប្អូនប្រជាពលរដ្ឋនុងសមត្ថកិច្ចប៉ុស្ត៍ខណ្ឌ ប្ញស្សីកែវ ទីតាំងហាង kss coffee  ស្ថិតនៅ ក្នុងសង្កាត់ ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។


តាមការបញ្ចាក់ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាមុនពេលកើតហេតុក្នុងហាង kss coffee មានការជួបជុំផឹកសុី ហើយមានមនុស្សច្រើននាក់បន្ទាប់ពីមួយសន្ទុះក្រោយមកគេឃើញបុរសម្នាក់ដើរចេញពីហាង កន្លែងអង្គុយផឹក ក៍បានដកកាំភ្លើងបាញ់ ឡើងលើ មេឃ ចំននួ៣គ្រាប់ ដោយមិនប៉ះពាល់ដល់មនុស្សណាទេ ហើយក៍បានផ្អើរដល់ ប្រជាពលរដ្ឋក៍បានរាយការទៅសមត្ថកិច្ចខណ្ឌនិងប៉ុស្ត៍ក៍ចុះមកដល់កន្លែងកើតហេតុភ្លាមៗ 


ហើយសមត្ថកិច្ចក៍បានធ្វើការឃាត់ខ្លួនបុរសដែលដកកាំភ្លើងនិងអ្នកផឹកសុីជាមួយចំនួន ៣ទៅ៤ នាក់ ដើម្បីធ្វើការសួរនាំបន្តនិងចាត់ការតាមនិតិវិធីច្បាប់ ។


អ្នកដែលដកកាំភ្លើងបាញ់លើមេឃ មានឈ្មោះ អ៊ុយ ហ៊ាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខF11ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជានគរបាលប៉ុស្តិ៍បឹងកេងកង២ ។


សំភារៈដែលសមត្ថកិច្ចដកហូតបានរួមមានៈ

អាវុធខ្លីមួយដើមម៉ាក ប្រាក់ហា បង់ចំនួន០១

គ្រាប់ចំនួន០៥គ្រាប់ សំបកគ្រាប់ចំនួន០២គ្រាប់ ។

No comments:

Post a Comment

Pages