ភ្នំពេញ៖បុរសម្នាក់ស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងបុករះម៉ូតូ រថយន្តនិងកង់បីជាច្រើនគ្រឿងជាច្រើនកន្លែង បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់និងបុរស ម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង១២ យប់ រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៏ ទី៣ ខែកញ្ញា ឆ្នាំ២០២២នៅត្រង់ចំណុចមុខក្លឹបកម្សាន្ត(DOT) តាមបណ្ដោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។  រួចរថយន្តបង្កព្យាយាមបើករត់បុករះជាច្រើនកន្លែងជាបន្តបន្ទាប់រហូតមកដល់ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ត្រូវបាន បងប្អូនប្រជាពលរដ្ឋដេញឃាត់ជាប់រួចបានផ្ទុះកំហឹងមួយប្រាវទៅលើរថយន្តបង្ក ត្រូវបានកម្លាំង សមត្ថកិច្ចអន្តរាគមន៍ទាន់ពេលវេលា។


យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិបរទេស ម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជាY.CTF.99ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចមុខក្លឹបកម្សាន្ត(DOT)បានជ្រុលទៅបុករះម៉ូតូចំនួនពីរគ្រឿងបណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ស្រាល ហើយរថយន្តបង្កមិនបានឈប់ដោះស្រាយ បានព្យាយាមបើករត់រហូតមកដល់ចំណុចមុខផ្សារទំនើបស៊ុបភើស្ទើរ បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត រួចព្យាយាមបើករត់មកដល់ចំណុចមុខក្លឹបកម្សាន្ត ហ៊្សូម បានជ្រុលទៅបុករះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងនិងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យអ្នកបើកបរកង់បីរងរបួសធ្ងន់ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ហូតមកដល់ចំណុចមុខសាលាបឋមសិក្សាភ្នំពេញថ្មី តាមបណ្តោយផ្លូវភ្នំពេញហាណូយ បានជ្រុលទៅបុករះរថយន្តមួយគ្រឿងនិងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀតបណ្ដាលឲ្យរកការខូចខាត យ៉ាងដំណំ ហើយរថយន្តបង្កនៅតែព្យាយាមបើករត់ចេញពីកន្លែងកើតហេតុទៀត រហូតមកដល់ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត ខណៈនោះត្រូវបាន បងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ហើយផ្ទះកំហឹងទៅលើរថយន្តបង្កមួយប្រាវបណ្ដាលឲ្យរថយន្តរងការខូចខាត ខណៈនោះសមត្ថកិច្ចជួយអន្តរាគមន៍មិនឲ្យប្រជាពលរដ្ឋប្រើហិង្សាទៅលើអ្នកបើកបរនោះទេ រួចធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងបណ្ដោះអាសន្នដើម្បីទុកប្រគល់ជូនជំនាញក្រុងបន្តទៀត។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់។