កណ្តាល: ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តម​សេនីយ៍ទោ ឈឿន សុចិត្ត​ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី​ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរ​ស័ក្តិ​ ជូនមន្ត្រីនគរបាល​ វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥​ នារសៀល​ ថ្ងៃពុធ​ ១២កើត ខែភទ្របទ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៧ ខែកញ្ញា​ ឆ្នាំ​២០២២​ នៅសាលប្រជុំទីបញ្ជាការវរ:សេ​នាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥​ ដោយមានការចូលរួមពី​ លោកស្នងការរង លោកនាយការិយាល័យបុគ្គលិកខេត្ត លោកអធិការនគរបាលក្រុង/ស្រុកទាំង១១,​ លោកមេបញ្ជាការ-មេបញ្ជាការ​រង​ និងមន្ត្រីនគរបាលវរ:សេ​នាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥​ យ៉ាងច្រើនកុះករ។ 


មន្ត្រីនគរបាល​ ដែលទទួលបានជ័លាភី នឹងត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរ​សក្តិ​ នាពេលនេះមានចំនួន៥៥រូប ក្នុងនោះត្រូវបានតែងតាំងមុខ​តំណែងជានាយផ្នែកចំនួន០៣រូប,​ នាយរងផ្នែក០៤រូប,​ នាយប៉ុស្តិ៍០១រូប​ និងនាយរងប៉ុស្តិ៍០៤រូប​ ។ បំពាក់ឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក៤១រូប និងថ្នាក់អនុសេនីយ៍ទោ០២រូបផងដែរ៕