ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីសម្រេចមួយ ដើម្បីបង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
ក្នុងសេចក្ដីសម្រេច ក្រុមការងារនេះមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាប្រធានដឹកនាំផ្ទាល់តែម្ដងអមដោយអនុប្រធាន៣រូប និងសមាជិកជាច្រើនរូបផ្សេងទៀត ក្នុងនោះមានទាំងអភិបាលខណ្ឌទាំង១៤ និងប្រធានពន្ធដាខណ្ឌទាំង៩ផងដែរ។
ក្រោយចេញសេចក្ដីសម្រេចនេះ ប្រជាពលរដ្ឋមានជំនឿជឿជាក់ថា ក្រុមការងារដែលដឹកនាំផ្ទាលដោយឯកឧត្ដមឃួង ស្រេងប្រធាន និងអនុប្រធានឯកឧត្ដម ឃ្លាំង ហួត អមដោយស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញអនុប្រធាននេះ នឹងបោសសម្អាតនូវទីតាំងបញ្ចាំដោយខុសច្បាប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានល្អប្រសើរជាងមុន ព្រោះថាកន្លែងទទួលបញ្ចាំខុសច្បាប់នេះ ក៏ជាដើមចមដែលនាំឲ្យមានអំពើចោរកម្មកើតឡើងផងដែរ៕
No comments:
Post a Comment