នាព្រឹកថ្ងៃច័ន្ទ ទី19 ខែកញ្ញា ឆ្នាំ2022នេះ ខ្ញំបាទ ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំលោកអភិបាលរង ប្រធានការិយាល័យ អនុប្រធានការិយាល័ រដ្ឋបាលសង្កាត់សំរោង មន្ត្រីសាលាខណ្ឌ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយះឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ  ស្ថិតក្នុងសហគមន៍ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។


អំណោយរួមមាន៖

-អង្ករ            ចំនួន២៥គីឡូក្រាម

-សម្ភារះប្រើប្រាស់ដូចជា៖ មុង ភួយ ខ្នើយ ចង្ក្រានហ្គាស ចានដែន កំសៀវ បំពង់ទឹកក្ដៅ ចាន ឆ្នាំង ស្លាបព្រា វែកសម្ល នឹងសម្ភារះប្រើប្រាស់ជាច្រើនទៀត។


ឆ្លៀតឱកាសនេះលោកអភិបាលខណ្ឌក៍បានសំណេះសំណាលនិងសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសំរោងត្បូងផងដែល


លោកអភិបាលខណ្ឌក៍បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋអោយចេះថែរក្សាសុខភាពនិងអនាម័យជាពិសេសចូលរួមទៅចាក់វ៉ាក់សាំងអោយបានគ្រប់ដូសគ្រប់ៗគ្នាដើម្បីបង្កានិងចូលរួមការពារប្រយុទ្ធប្រឆាំងនិងជំងឺកូរវីត១៩ផងដែល