ក្រុមការងារផ្សព្វផ្សាយលើកកម្ពស់ TVET បើកកិច្ចប្រជុំស្តីពីការជំរុញសិស្ស និង យុវជន ចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, September 9, 2022

ក្រុមការងារផ្សព្វផ្សាយលើកកម្ពស់ TVET បើកកិច្ចប្រជុំស្តីពីការជំរុញសិស្ស និង យុវជន ចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈ

មណ្ឌលគិរី ÷ នាព្រឹកថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០២២ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំក្រុមការងារផ្សព្វផ្សាយលើកកម្ពស់ TVET ស្តីពីការជំរុញសិស្ស និង យុវជន ចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ដឹកនាំកិច្ចប្រជុំដោយ លោក សន សារុន អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង ស្រុក មេឃុំ ចៅ សង្កាត់ តំណាងអង្គការដៃគូរ ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ។


លោក សន សារុន អភិបាលរងខេត្តមណ្ឌលគិរី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារផ្សព្វផ្សាយTVET និងផ្នែកពាក់ព័ន្ធ ដែលបានខិតខំជំរុញ លើកទឹកចិត្តដល់សិស្ស និង យុវជន អោយចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងសូមថ្លែងអំណរគុណដល់អង្គការស្វីសខនថាក់ ដែលតែងតែសហការ ផ្ដល់ការគាំទ្រ ដល់លេខាធិការដ្ឋាននៃក្រុមការងារផ្សព្វផ្សាយ ជ្រើសរើសសិស្ស និងលើកកម្ពស់ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត រដ្ឋបាលសាលាខេត្ត និង មជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈខេត្ត ក្នុងការលើកកម្ពស់ វិស័យ TVET នៅក្នុង កម្មវិធីអភិវឌ្ឍន៍ជំនាញ SDP ។


លោកអភិបាលរងខេត្ត បានជំរុញឲ្យក្រុមការងារ ផ្សព្វផ្សាយ ជ្រើសរើសសិស្ស និង លើកកម្ពស់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត បន្តបង្កើនការផ្សព្វផ្សាយ  បង្កើតគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីពន្លឿនកិច្ចការផ្សព្វផ្សាយ TVET ដល់មូលដ្ឋាន  ពិសេសសិស្សានុសិស្ស បោះបង់ការសិក្សា យុវជនអត់ការងារធ្វើនិង ជនងាយរងគ្រោះ  ដើម្បីចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ក្នុងគោលដៅបង្កើតធនធានមនុស្ស អភិវឌ្ឍជំនាញ  និងបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។


លោក កោ គឹមអាន ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលតែងផ្ដល់ការគាំទ្រ ដល់មជ្ឈមណ្ឌល ពិសេសវិស័យឯកជន ដែលបានផ្ដល់កន្លែងសម្រាប់សិស្សចុះកម្មសិក្សា ក៏ដូចជាផ្ដល់ឱកាសការងារដល់សិស្សនិស្សិតរបស់មជ្ឈមណ្ឌលរហូតមក ។ យ៉ាងទៀតលោកក៏បានស្នើដល់នាយកវិទ្យាល័យ មេឃុំ ចៅសង្កាត់ មេភូមិ ជួយផ្សព្វផ្សាយដល់សិស្សានុសិស្សនិងយុវជនគោលដៅ ឲ្យមកសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសឲ្យបានច្រើន ដោយមជ្ឈមណ្ឌលមានបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រ  អ៊ុតសក់ផាត់មុខ  ជួសជុលម៉ូតូ អគ្គិសនី និងថ្នាក់ស្ពានចម្លង -ល-  ៕






 

No comments:

Post a Comment

Pages