ថ្ងៃចន្ទ ១៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ ច័ន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ជាថ្ងៃសីលពេញបូណ៌មី ចេញព្រះវស្សា លោក ឃួន ប៊ុន ណែត តំណាងឲ ឯកឧត្ដមឧត្តមសេនីយ៍ទោ ភួង វឌ្ឍនា នឹងលោកជំទាវ ព្រមទាំងសប្បុរសជន បាននាំបច្ច័យមកចូលរួមបុណ្យសពលោកពូ ឌិន ដែលមានជីវភាពខ្វះខាត ពេលនេះគ្រួសារគាត់ស្លាប់អស់ហេីយ នៅភូមិ ចំបក់ ឃុំ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
អំណោយរួមមាន ភេសជ្ជៈចំនួនពីកេះ នឹងបច្ច័យចំនួន ១២០០០០០រៀល (មួយលានម្ភៃមុឺនរៀល)
អ្នកចូលរួមបុណ្យសពមាន
១ បង Su Moranal
២ បងSokha Pel
៣ បងSovanndo Kong
៤ បង Sreng Somala
៥ ប្អូនម៉ាក់អាជីលី លក់ទូរស័ព្ទដៃ
៦ បង Hak Kosal
ជាចុងក្រោយ លោក ឃួន ប៊ុន ណែត ជំនួសមុខអោយក្រុមគ្រួសារសូមគោរពជូនពរ ឯកឧត្ដមលោកជំទាវ ព្រមទាំងបុត្រាបុត្រី ទទួលមគ្គផលកុសលផលបុណ្យដែលបានផ្ញើរតាមខ្ញុំមកធ្វើទានជំនួសនេះសូមអោយម្ចាស់ទានសុខសប្បាយមានសុភមង្គលគ្រប់ពេលគ្រប់វេលាជោគជ័យសម្រេចកិច្ចការទាំងពួងរកសុីមានបានកំអោយស្គាល់ក្រស្គាល់តែមាននិងរូបរាងកាយស្រស់ស្អាតបញ្ញាវៀងវ៉ៃព្រមទាំងពុទ្ធពរបួនគឺ...
អាយុ...
វណ្ណៈ...
សុខៈ...
ពលៈ...
និងសម្បត្តិ3គឺ...សម្បតិ្តមនុស្ស...សម្បត្តិទេវតា...សម្បត្តិព្រះនិព្វាន...កុំបីឃ្លៀងឃ្លាតឡើយ....សាធុៗៗ....
ជៀសផុតពីកូវីដ19 ក្នុងក្រុមគ្រួសារ សុខសប្បាយ។
No comments:
Post a Comment