(ខេត្តកណ្តាល)៖ ជនសង្ស័យម្នាក់ជាជនជាតិវៀតណាមត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ឃាត់ខ្លួនចំណែកគូកនម្នាក់ទៀតរត់រួចពាក់ព័ន្ធករណីប៉ុនប៉ងលួចហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ម៉ោង០០និង៣០នាទី នៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ(មិនស្គាល់អត្តសញ្ញាណ)។

ជនសង្ស័យ០២នាក់៖

១-ឈ្មោះ ង្វៀង វ៉ង់វី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅ:សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ៖មិនពិតប្រាកដ(ឃាត់ខ្លួន)។

២-ឈ្មោះ គី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម 

ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(គេចខ្លួន)។


សម្ភារៈបាត់បង់៖គ្មាន

វត្ថុតាងចាប់យក៖

១-កូនកាំបិតបត់ដងឈេីចំនួន១

២-កូនកន្ត្រៃតូចចំនួន១ 

៣-ដែកឆាបដងឈេីចំនួន១ 

៤-ដែកសម្រាប់ឆ្កឹះសោរចំនួន១ 

៥-កន្រ្តៃដែកដងពណ៌ទឹកក្រូចចំនួន១ 

៦-ដង្កាប់ដែកអូតូម៉ាទិចដងពណ៌ខៀវចំនួន១ 

៧-ទួណឺវីសដងពណ៌ខ្មៅចំនួន១ 

៨-កូនសោរលេខ8ចំនួន១ 

៩-កូនកាំបិតកាត់កញ្ចក់ពណ៌ផ្កាឈូកចំនួន១ 

១០-កូនកាំបិតកាត់ខ្សែភ្លេីងចំនួន១ 

១១-ម៉ូតូ ០១គ្រឿងម៉ាក AIR-BLADE ពណ៌ក្រហមខ្មៅ គ្មានផ្លាកលេខ 

១២-កាបូបស្ពាយក្រឡាការ៉ូចំនួន១។


តាមសមត្ថកិច្ចឲ្យដឹងថាមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍កំពង់សំណាញ់បានចេញល្បាតដល់ត្រង់ចំណុចផ្លូវបេតុងក្នុងភូមិកំពង់សំណាញ់១ ស្រាប់តែឃេីញជនសង្ស័យពីរនាក់ជិះម៉ូតូ១គ្រឿងងាកមេីលចុះឡេីងទៅផ្ទះរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ។ ដោយមានការសង្ស័យក៏បានឃាត់ធ្វេីការឆែកឆេររកឃេីញវត្ថុតាងមួយចំនួនដូចខាងលេី យកទៅសាកសួរនៅប៉ុស្តិ៍កំពង់សំណាញ់។ ពេលនាំខ្លួនជនសង្ស័យទាំងពីរនាក់ទៅដល់ប៉ុស្តិ៍ថតរូបរួចដេីម្បីធ្វេីការសាកសួរស្រាប់តែជនសង្ស័យម្នាក់ឈ្មោះគីបានរត់គេចខ្លួនបាត់។ ឯជនសង្ស័យឈ្មោះ ង្វៀង វ៉ង់វី មិនព្រមឆ្លេីយសារភាពនូវសកម្មភាពបទល្មេីសរបស់ខ្លួននិងបក្សពួកឡេីយ គឺខ្លួនត្រូវបានឈ្មោះគីបបួលជិះម៉ូតូជាមួយដេីម្បីតាមរកប្រពន្ធគាត់ដែលបានចាកចេញពីផ្ទះបីថ្ងៃមកហេីយតែប៉ុណ្ណោះ។


ក្រោយសាកសួររួចជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធី។